12. យប់ជិតផុតហើយ ហើយថ្ងៃក៏ជិតដល់ដែរ ដូច្នេះ យើងត្រូវលះបង់អំពើនៃសេចក្ដីងងឹតចោលទៅ ហើយប្រដាប់ខ្លួនដោយគ្រឿងសស្ត្រាវុធនៃពន្លឺវិញ។
13. ត្រូវរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅក្នុងពេលថ្ងៃ គឺមិនស៊ីផឹកស្រវឹង មិនប្រព្រឹត្តកាមតណ្ហាក្រៅតម្រា មិនប្រាសចាកសីលធម៌ មិនឈ្លោះប្រកែក និងមិនច្រណែនឈ្នានីសគ្នា។
14. ផ្ទុយទៅវិញត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូគ្រិស្ដ ហើយកុំបណ្ដោយខ្លួនឲ្យខ្វល់ខ្វាយ តាមការលោភលន់របស់និស្ស័យមនុស្សនោះឡើយ។