18. នៅគ្រានោះ នឹងមានចម្ការទំពាំងបាយជូរពាសពេញភ្នំ ផ្ដល់ទឹកទំពាំងបាយជូរដ៏ហូរហៀរ។នៅតាមភ្នំតូចៗក៏មានហ្វូងសត្វយ៉ាងច្រើនដែលផ្ដល់ទឹកដោះដ៏ហូរហៀរដែរ។ទឹកនឹងហូរសាជាថ្មីនៅតាមជ្រោះទាំងប៉ុន្មាន ក្នុងស្រុកយូដា។មានប្រភពទឹកមួយហូរចេញពីព្រះដំណាក់របស់ព្រះអម្ចាស់ទៅស្រោចស្រពជ្រលងភ្នំស៊ីទីម។
19. ស្រុកអេស៊ីបនឹងក្លាយទៅជាទីស្មសានស្រុកអេដុមនឹងក្លាយទៅជាវាលរហោស្ថានដ៏ស្ងាត់ជ្រងំ ព្រោះតែអំពើឃោរឃៅដែលពួកគេបានប្រព្រឹត្តចំពោះកូនចៅយូដាហើយបង្ហូរឈាមប្រជាជនស្លូតត្រង់នៅក្នុងស្រុករបស់គេ។
20. រីឯស្រុកយូដានឹងមានមនុស្សរស់នៅរហូតតទៅហើយក្រុងយេរូសាឡឹមក៏មានមនុស្សរស់នៅអស់កល្បជាអង្វែងតរៀងទៅដែរ។
21. យើងនឹងចាត់ទុកប្រជាជននេះថាគ្មានទោសទៀតឡើយ។យើងជាព្រះអម្ចាស់ នឹងគង់នៅក្រុងស៊ីយ៉ូន»។