14. ដូច្នេះ ប្រហែលជាព្រះអង្គលែងដាក់ទោសអ្នករាល់គ្នាហើយប្រទានពរដល់អ្នករាល់គ្នាវិញគឺអ្នករាល់គ្នានឹងមានម្សៅស្រាទំពាំងបាយជូរ និងប្រេងថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
15. ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន!ចូរធ្វើពិធីតមអាហារ ដើម្បីញែកខ្លួនជាសក្ការៈហើយប្រកាសពិធីបុណ្យយ៉ាងឱឡារិក!
16. ចូរហៅប្រជាជនមកជួបជុំគ្នាជាអង្គប្រជុំដ៏វិសុទ្ធចូរប្រមូលពួកចាស់ទុំឲ្យមកជួបជុំគ្នាចូរប្រមូលផ្ដុំកូនក្មេងសូម្បីតែក្មេងដែលនៅបៅក៏ឲ្យវាមកដែរ!ចូរឲ្យគូស្វាមីភរិយាថ្មោងថ្មីចេញពីបន្ទប់!