យ៉ូអែល 1:5-10 Khmer Standard Version (KHSV)

5. មនុស្ស​ប្រមឹក​អើយ ចូរ​ភ្ញាក់​ឡើងហើយ​នាំ​គ្នា​យំ​សោក!អស់​អ្នក​ចំណូល​ស្រា​អើយចូរ​សោក​សង្រេង​ទៅ!អ្នក​រាល់​គ្នា​គ្មាន​ស្រា​ផឹក​ទៀត​ទេ។

6. មាន​កណ្ដូប​មួយ​ហ្វូង​លើក​គ្នា​ដូច​កង‌ទ័ព​មួយមក​ប្រហារ​ស្រុក​របស់​យើងពួក​វា​ខ្លាំង​ពូកែ និង​មាន​ចំនួន​ច្រើន​ឥត​គណនាមាន​ចង្កូម ដូច​ចង្កូម​របស់​សិង្ហ​ឈ្មោលនិង​មាន​ថ្គាម​ដូច​ថ្គាម​របស់​សិង្ហ​ញី។

7. ពួក​វា​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ​របស់​យើងពួក​វា​កម្ទេច​ដើម​ឧទុម្ពរ​របស់​យើងពួក​វា​ស៊ី​សំបក និង​ជម្រុះ​ស្លឹក​អស់បន្សល់​ទុក​តែ​មែក​ខូច​ខាត​ប៉ុណ្ណោះ។

8. ចូរ​សោក​សង្រេង ដូច​ស្រី​ក្រមុំ​យំ​កាន់​ទុក្ខព្រោះ​គូ​ដណ្ដឹង​របស់​នាង​ស្លាប់។

9. គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយជូរមក​ថ្វាយ​ព្រះ‌អម្ចាស់​ក្នុង​ព្រះ‌ដំណាក់​ទៀត​ទេពួក​បូជា‌ចារ្យ​ដែល​បំពេញ​មុខ‌ងារ​បម្រើ ព្រះ‌អម្ចាស់​នាំ​គ្នា​កាន់​ទុក្ខ។

10. ចម្ការ​ទាំង‌ឡាយ​ត្រូវ​ហិន‌ហោច​អស់សូម្បី​តែ​ដី​ក៏​កាន់​ទុក្ខ​ដែរគ្មាន​ស្រូវ គ្មាន​ស្រា​ទំពាំង‌បាយជូរ​ថ្មីហើយ​ក៏​គ្មាន​ប្រេង​ទៀត​ផង។

យ៉ូអែល 1