3. ចូររៀបរាប់ហេតុការណ៍នេះប្រាប់កូនចៅរបស់អ្នករាល់គ្នាហើយឲ្យកូនចៅរបស់អ្នករាល់គ្នារៀបរាប់ប្រាប់កូនចៅរបស់ខ្លួនរួចឲ្យអ្នកទាំងនោះរៀបរាប់ប្រាប់ជាបន្តទៅកូនចៅនៅជំនាន់ក្រោយៗ។
4. អ្វីៗដែលដង្កូវទុកឲ្យនៅសល់នោះមានកណ្ដូបស៊ីបង្ហិនអ្វីៗដែលកណ្ដូបទុកឲ្យនៅសល់នោះមានចង្រិតស៊ីបង្ហិនហើយអ្វីៗដែលចង្រិតទុកឲ្យនៅសល់នោះមានក្រាស៊ីបង្ហិន។
5. មនុស្សប្រមឹកអើយ ចូរភ្ញាក់ឡើងហើយនាំគ្នាយំសោក!អស់អ្នកចំណូលស្រាអើយចូរសោកសង្រេងទៅ!អ្នករាល់គ្នាគ្មានស្រាផឹកទៀតទេ។
6. មានកណ្ដូបមួយហ្វូងលើកគ្នាដូចកងទ័ពមួយមកប្រហារស្រុករបស់យើងពួកវាខ្លាំងពូកែ និងមានចំនួនច្រើនឥតគណនាមានចង្កូម ដូចចង្កូមរបស់សិង្ហឈ្មោលនិងមានថ្គាមដូចថ្គាមរបស់សិង្ហញី។
7. ពួកវាបំផ្លាញចម្ការទំពាំងបាយជូររបស់យើងពួកវាកម្ទេចដើមឧទុម្ពររបស់យើងពួកវាស៊ីសំបក និងជម្រុះស្លឹកអស់បន្សល់ទុកតែមែកខូចខាតប៉ុណ្ណោះ។
8. ចូរសោកសង្រេង ដូចស្រីក្រមុំយំកាន់ទុក្ខព្រោះគូដណ្ដឹងរបស់នាងស្លាប់។
9. គ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរមកថ្វាយព្រះអម្ចាស់ក្នុងព្រះដំណាក់ទៀតទេពួកបូជាចារ្យដែលបំពេញមុខងារបម្រើ ព្រះអម្ចាស់នាំគ្នាកាន់ទុក្ខ។
10. ចម្ការទាំងឡាយត្រូវហិនហោចអស់សូម្បីតែដីក៏កាន់ទុក្ខដែរគ្មានស្រូវ គ្មានស្រាទំពាំងបាយជូរថ្មីហើយក៏គ្មានប្រេងទៀតផង។
11. អ្នកភ្ជួររាស់បាក់ទឹកចិត្តអ្នកដាំចម្ការទំពាំងបាយជូរសោកសង្រេងព្រោះគ្មានស្រូវ គ្មានដំណាំអ្វីដុះទេហើយនៅរដូវចម្រូត ក៏គ្មានអ្វីច្រូតដែរ។
12. ដើមទំពាំងបាយជូរស្វិតអស់ដើមឧទុម្ពរក្រៀមស្ងួតអស់រីឯដើមទទឹម ដើមលម៉ើ និងដើមល្មុតព្រមទាំងដើមឈើឯទៀតៗនៅតាមចម្ការក៏ងាប់អស់ដែរធ្វើឲ្យមនុស្សម្នាបាត់បង់អំណរសប្បាយ។
13. ពួកបូជាចារ្យអើយ ចូរនាំគ្នាស្លៀកបាវហើយកាន់ទុក្ខទៅ!អ្នករាល់គ្នាដែលបំពេញមុខងារបម្រើអាសនៈចូរសោកសង្រេងទៅ!អស់អ្នកដែលបម្រើព្រះរបស់ខ្ញុំអើយចូរនាំគ្នាមក ហើយកាន់ទុក្ខពេញមួយយប់ទៅដ្បិតគ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរមកថ្វាយព្រះរបស់អ្នករាល់គ្នានៅក្នុងព្រះដំណាក់ទៀតឡើយ។
14. ចូរធ្វើពិធីតមអាហារ ដើម្បីញែកខ្លួនជាសក្ការៈហើយប្រកាសពិធីបុណ្យដ៏ឱឡារិក។ចូរប្រមូលពួកព្រឹទ្ធាចារ្យ និងប្រជាជននៅក្នុងស្រុកទាំងមូលឲ្យមកជួបជុំគ្នាក្នុងដំណាក់របស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាហើយស្រែកអង្វរសូមព្រះអង្គជួយទៅ!
15. ថ្ងៃនោះជាថ្ងៃវេទនាពន់ពេកក្រៃ!ដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់ហើយគឺជាថ្ងៃដែលព្រះដ៏ឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតយាងមកបំផ្លាញអ្វីៗទាំងអស់។