យ៉ូអែល 1:15-18 Khmer Standard Version (KHSV)

15. ថ្ងៃ​នោះ​ជា​ថ្ងៃ​វេទនា​ពន់​ពេក​ក្រៃ!ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជិត​មក​ដល់​ហើយគឺ​ជា​ថ្ងៃ​ដែល​ព្រះ​ដ៏​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតយាង​មក​បំផ្លាញ​អ្វីៗ​ទាំង​អស់។

16. ពួក​យើង​ឃើញ​ម្ហូប​អាហារ​រលាយ​បាត់ពី​មុខ​ពួក​យើងហើយ​នៅ​ក្នុង​ដំណាក់​របស់​ព្រះ​នៃ​យើងក៏​លែង​មាន​អំណរ និង​ការ​សប្បាយ​រីក‌រាយទៀត​ដែរ។

17. គ្រាប់​ពូជ​នៅ​ក្នុង​ដី​ក្រៀម​ស្ងួត​អស់ជង្រុក​ស្រូវ​នៅ​ទទេឃ្លាំង​ទុក​ភោគ​ផល​ខូច​ខាត​អស់ដ្បិត​គ្មាន​ស្រូវ​នៅ​សល់​ឡើយ។

18. ហ្វូង​សត្វ​នាំ​គ្នា​ស្រែក​ថ្ងូរហ្វូង​គោ​ខ្ចាត់​ព្រាត់​ទៅ​គ្រប់​ទី​កន្លែងព្រោះ​គ្មាន​ស្មៅ​ស៊ីសូម្បី​តែ​ហ្វូង​ចៀម​ក៏​រីង‌រៃ​ទៅៗ​ដែរ។

យ៉ូអែល 1