យ៉ូហាន 9:1-7 Khmer Standard Version (KHSV)

1. ព្រះ‌យេស៊ូ​យាង​តាម​ផ្លូវ ទ្រង់​ទត​ឃើញ​មនុស្ស​ម្នាក់​ខ្វាក់​តាំង​ពី​កំណើត។

2. ពួក​សិស្ស​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ បុរស​នេះ​កើត​មក​ខ្វាក់​ដូច្នេះ តើ​បណ្ដាល​មក​ពី​បាប​របស់​នរណា? បាប​របស់​គាត់​ផ្ទាល់ ឬ​បាប​របស់​ឪពុក​ម្ដាយ​គាត់?»។

3. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «គាត់​ខ្វាក់ មិន​មែន​មក​ពី​បាប​របស់​ឪពុក​ម្ដាយ​គាត់ ឬ​បាប​របស់​គាត់​ទេ គាត់​ខ្វាក់​ដូច្នេះ ដើម្បី​ឲ្យ​ព្រះ‌ជាម្ចាស់​បង្ហាញ​កិច្ចការ​របស់​ព្រះ‌អង្គ​នៅ​ក្នុង​គាត់។

4. យើង​ត្រូវ​ធ្វើ​កិច្ចការ​របស់​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ទាន់​នៅ​ភ្លឺ​នៅ​ឡើយ ដ្បិត​ដល់​ពេល​យប់ គ្មាន​នរណា​អាច​ធ្វើ​ការ​បាន​ឡើយ។

5. ពេល​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ពិភព​លោក​នេះ ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក»។

6. កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ព្រះ‌អង្គ​ស្ដោះ​ទឹក​ព្រះ‌ឱស្ឋ​ទៅ​លើ​ដី ធ្វើ​ភក់​លាប​ភ្នែក​មនុស្ស​ខ្វាក់​នោះ

7. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​ទៅ​លុប​មុខ​នៅ​ស្រះ​ស៊ីឡោមចុះ»(ពាក្យ​“ស៊ីឡោម”​នេះ​មាន​ន័យ​ថា អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ)។ គាត់​ក៏​ចេញ​ទៅ​លុប​មុខ ពេល​ត្រឡប់​មក​វិញ គាត់​មើល​ឃើញ។

យ៉ូហាន 9