ព្រះអង្គយាងត្រឡប់ទៅភូមិកាណា ក្នុងស្រុកកាលីឡេម្ដងទៀត ជាភូមិដែលព្រះអង្គបានធ្វើឲ្យទឹកទៅជាស្រាទំពាំងបាយជូរ។នៅទីនោះ មានអ្នករាជការម្នាក់មកពីក្រុងកាពើណិម កូនប្រុសរបស់លោកមានជំងឺ។