យ៉ូហាន 4:1-4 Khmer Standard Version (KHSV)

1. ព្រះ‌យេស៊ូ​ជ្រាប​ថា​ពួក​ខាង​គណៈ​ផារីស៊ី​បាន​ឮ​គេ​និយាយ​ថា ព្រះ‌អង្គ​មាន​សិស្ស*​ច្រើន​ជាង​លោក​យ៉ូហាន និង​បាន​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ច្រើន​ជាង​ដែរ។

2. តាម​ពិត ព្រះ‌យេស៊ូ​ពុំ​បាន​ជ្រមុជ​ទឹក​ឲ្យ​គេ​ផ្ទាល់​ព្រះ‌អង្គ​ឡើយ គឺ​ពួក​សិស្ស​វិញ​ទេ​ដែល​ជា​អ្នក​ជ្រមុជ​ទឹក។

3. ព្រះ‌អង្គ​ក៏​យាង​ចាក​ចេញ​ពី​ស្រុក​យូដា ត្រឡប់​ទៅ​ស្រុក​កាលី‌ឡេ​វិញ

4. ហើយ​ត្រូវ​យាង​កាត់​តាម​ស្រុក​សាម៉ារី។

យ៉ូហាន 4