យ៉ូហាន 18:3-8 Khmer Standard Version (KHSV)

3. ដូច្នេះ យូដាស​នាំ​កង​ទាហាន និង​កង​រក្សា​ព្រះ‌វិហារ​ចូល​មក ទាំង​កាន់​ចន្លុះ កាន់​គោម កាន់​អាវុធ​ផង។ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក។

4. ព្រះ‌យេស៊ូ​ឈ្វេង​យល់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ត្រូវ​កើត​ដល់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​យាង​ទៅ​មុខ មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «អ្នក​រាល់​គ្នា​មក​រក​នរណា?»។

5. គេ​ទូល​ព្រះ‌អង្គ​ថា៖ «រក​ឈ្មោះ​យេស៊ូ ជា​អ្នក​ភូមិ​ណា‌សារ៉ែត»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ»។ រីឯ​យូដាស​ជា​អ្នក​ក្បត់​ព្រះ‌អង្គ​ក៏​នៅ​ជា​មួយ​ពួក​គេ​ដែរ។

6. កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា “គឺ​ខ្ញុំ​ហ្នឹង​ហើយ” ដូច្នេះ គេ​ថយ​ក្រោយ ហើយ​ដួល​ដាច់‌ផ្ងារ​ទាំង​អស់​គ្នា។

7. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ម្ដង​ទៀត​ថា៖ «អ្នក​រាល់​គ្នា​មក​រក​នរណា?» គេ​ទូល​ថា៖ «រក​ឈ្មោះ​យេស៊ូ ជា​អ្នក​ភូមិ​ណា‌សារ៉ែត»។

8. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ហ្នឹង​ហើយ បើ​អ្នក​រាល់​គ្នា​មក​រក​ខ្ញុំ ទុក​ឲ្យ​អ្នក​ទាំង​នេះ​ចេញ​ទៅ​ចុះ»។

យ៉ូហាន 18