យ៉ូហាន 12:35-38 Khmer Standard Version (KHSV)

35. តើ​នរណា​ជា​បុត្រ​មនុស្ស​នោះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពន្លឺ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ។ ចូរ​នាំ​គ្នា​ដើរ ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​មាន​ពន្លឺ​នៅ​ឡើយ ក្រែង‌លោ​សេចក្ដី​ងងឹត​តាម​អ្នក​រាល់​គ្នា​ទាន់ ដ្បិត​អ្នក​ដើរ​ក្នុង​សេចក្ដី​ងងឹត​ពុំ​ដឹង​ថា​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ទី​ណា​ទេ។

36. ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​នៅ​មាន​ពន្លឺ​នៅ​ឡើយ ចូរ​នាំ​គ្នា​ជឿ​លើ​ពន្លឺ ដើម្បី​ឲ្យ​បាន​ទៅ​ជា​បុត្រ‌ធីតា​នៃ​ពន្លឺ»។ កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ទ្រង់​យាង​ចេញ​ទៅ​លាក់​ខ្លួន មិន​ឲ្យ​បណ្ដា‌ជន​ឃើញ។

37. ទោះ​បី​ព្រះ‌យេស៊ូ​ធ្វើ​ទី​សម្គាល់​ជា​ច្រើន​ឲ្យ​គេ​ឃើញ​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​នៅ​តែ​ពុំ​ជឿ​លើ​ព្រះ‌អង្គ​ដដែល

38. គឺ​ស្រប​តាម​សេចក្ដី​ដែល​ព្យាការី*​អេសាយ​បាន​ថ្លែង​ទុក​មក​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​នរណា​ជឿ​សេចក្ដី ដែល​យើង​និយាយ​ប្រាប់? តើ​ព្រះ‌អម្ចាស់​បាន​សម្តែង​ឫទ្ធិ‌បារមី ឲ្យ​នរណា​ឃើញ?»។

យ៉ូហាន 12