យ៉ូស្វេ 8:18-21 Khmer Standard Version (KHSV)

18. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​លើក​លំពែង​ដែល​អ្នក​កាន់​នោះ​តម្រង់​ទៅ​ក្រុង​អៃ ដ្បិត​យើង​ប្រគល់​ក្រុង​នេះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ»។ លោក​យ៉ូស្វេ​លើក​លំពែង​ដែល​លោក​កាន់ តម្រង់​ទៅ​រក​ក្រុង។

19. ពេល​លោក​លើក​ដៃ​ឡើង ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន ក៏​ស្ទុះ​ចេញ​ពី​កន្លែង​ពួន​មក​យ៉ាង​ប្រញាប់។ គេ​រត់​ចូល​ទៅ​ក្នុង​ទីក្រុង ហើយ​ដណ្ដើម​យក​បាន រួច​នាំ​គ្នា​ដុត​ទីក្រុង​ជា​បន្ទាន់។

20. កង‌ទ័ព​ក្រុង​អៃ​ងាក​មើល​ក្រោយ ឃើញ​ផ្សែង​ហុយ​ចេញ​ពី​ទីក្រុង​ឡើង​ទៅ​លើ​មេឃ គេ​ក៏​ទាល់​ច្រក​មិន​ដឹង​រត់​ទៅ​ទី​ណា។ កង‌ទ័ព​អ៊ីស្រា‌អែល​ដែល​រត់​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ក៏​បក​ក្រោយ វាយ​អស់​អ្នក​ដែល​ដេញ​តាម​ពួក​គេ​វិញ។

21. លោក​យ៉ូស្វេ និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​ឃើញ​ថា ទ័ព​ឆ្មក់​ដណ្ដើម​យក​ទីក្រុង​បាន​ហើយ និង​ឃើញ​មាន​ផ្សែង​ហុយ​ឡើង​ពី​ទីក្រុង ពួក​គេ​ក៏​បែរ​ក្រោយ​វាយ​ប្រហារ​កង‌ទ័ព​ក្រុង​អៃ។

យ៉ូស្វេ 8