23. យុវបុរសទាំងពីរដែលជាអ្នកស៊ើបការណ៍ក៏ចូលទៅក្នុងផ្ទះ ហើយនាំនាងរ៉ាហាប ឪពុកម្ដាយ បងប្អូន និងអស់អ្នកដែលនៅជាមួយនាងចេញមក។ ពួកគេនាំញាតិសន្ដានទាំងអស់របស់នាងឲ្យចេញមក ឲ្យនៅកន្លែងផុតពីគ្រោះថ្នាក់ ក្បែរជំរំអ៊ីស្រាអែល។
24. ចំណែកឯទីក្រុងវិញ ពួកគេដុតចោលជាមួយអ្វីៗទាំងអស់ដែលមាននៅក្នុងនោះ លើកលែងតែមាស ប្រាក់ និងវត្ថុធ្វើពីលង្ហិន ឬដែក ដែលគេដាក់បញ្ចូលក្នុងសម្បត្តិនៃព្រះដំណាក់របស់ព្រះអម្ចាស់។
25. លោកយ៉ូស្វេបានទុកជីវិតនាងរ៉ាហាបជាស្រីពេស្យា ព្រមទាំងក្រុមគ្រួសារ និងអស់អ្នកដែលនៅជាមួយនាង ដ្បិតនាងបានលាក់បុរសទាំងពីរ ដែលលោកយ៉ូស្វេចាត់ឲ្យមកស៊ើបការណ៍នៅក្រុងយេរីខូ។ នាងរស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល រហូតដល់សព្វថ្ងៃ។
26. នៅគ្រានោះ លោកយ៉ូស្វេបានប្រកាសយ៉ាងឱឡារិក៖ «អ្នកណាចង់សង់ក្រុងយេរីខូនេះឡើងវិញ អ្នកនោះមុខជាត្រូវបណ្ដាសាពីព្រះអម្ចាស់! គឺបើគេហ៊ានចាក់គ្រឹះ កូនប្រុសច្បងរបស់គេនឹងត្រូវស្លាប់ ហើយបើគេហ៊ានដាក់ទ្វារក្រុង កូនពៅរបស់គេនឹងត្រូវស្លាប់»។
27. ព្រះអម្ចាស់គង់ជាមួយលោកយ៉ូស្វេ ហើយលោកក៏មានកេរ្តិ៍ឈ្មោះល្បីខ្ចរខ្ចាយ ក្នុងស្រុកនោះទាំងមូល។