យ៉ូស្វេ 22:6-13 Khmer Standard Version (KHSV)

6. លោក​យ៉ូស្វេ​បាន​ឲ្យ​ពរ និង​ប្រាប់​ពួក​គេ​ឲ្យ​ចេញ​ទៅ ពួក​គេ​ក៏​វិល​ត្រឡប់​ទៅ​ជំរំ​រៀងៗ​ខ្លួន​វិញ។

7. លោក​ម៉ូសេ​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ជា​មត៌ក ក្នុង​ស្រុក​បាសាន នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល។ លោក​យ៉ូស្វេ​ក៏​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ជា​មត៌ក ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត នៅ​ខាង​លិច​ទន្លេ​យ័រដាន់ រួម​ជា​មួយ​កុល‌សម្ព័ន្ធ​នានា​ជា​បង‌ប្អូន​របស់​គេ​ដែរ។ លោក​យ៉ូស្វេ​ប្រាប់​ពួក​គេ​ឲ្យ​វិល​ត្រឡប់​ទៅ​ជំរំ​វិញ ទាំង​ឲ្យ​ពរ​ពួក​គេ​ផង។

8. លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​ជំរំ​របស់​អ្នក​រាល់​គ្នា​វិញ​ចុះ ចូរ​នាំ​យក​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន និង​ហ្វូង​សត្វ​ដ៏​សន្ធឹក​សន្ធាប់​ទៅ​ជា​មួយ ព្រម​ទាំង​យក​មាស ប្រាក់ លង្ហិន ដែក និង​សម្លៀក‌បំពាក់​យ៉ាង​ច្រើន​បំផុត​នេះ ទៅ​ជា​មួយ​ដែរ។ ចូរ​នាំ​គ្នា​ចែក​ជយ‌ភ័ណ្ឌ​ដែល​អ្នក​រាល់​គ្នា​រឹប​អូស​យក​ពី​ខ្មាំង​សត្រូវ ឲ្យ​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ផង»។

9. កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​វិល​ត្រឡប់​ទៅ​វិញ។ ពួក​គេ​ចាក​ចេញ​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ស៊ីឡូ ក្នុង​ស្រុក​កាណាន ឆ្ពោះ​ទៅ​ស្រុក​កាឡាដ ជា​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្មសិទ្ធិ ស្រប​តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

10. កាល​ពួក​គេ​មក​ដល់​ក្បែរ​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​កាណាន កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​សង់​អាសនៈ​មួយ​ដ៏​ធំ​ស្កឹម‌ស្កៃ នៅ​មាត់​ទន្លេ​យ័រដាន់។

11. ជន‌ជាតិ​អ៊ីស្រា‌អែល​ឮ​គេ​និយាយ​ថា៖ «កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​សង់​អាសនៈ​មួយ​នៅ​មាត់​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​កាណាន នៅ​ត្រើយ​ខាង​អ៊ីស្រា‌អែល»។

12. កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទទួល​ដំណឹង​នេះ​ហើយ ពួក​គេ​ក៏​ប្រមូល​ផ្ដុំ​សហគមន៍​ទាំង​មូល​នៅ​ស៊ីឡូ បម្រុង​ចេញ​ទៅ​ច្បាំង​តទល់​នឹង​កុល‌សម្ព័ន្ធ​ទាំង​នោះ។

13. ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចាត់​លោក​ភីនេ‌ហាស ជា​កូន​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ

យ៉ូស្វេ 22