38. ក្នុងទឹកដីនៃកុលសម្ព័ន្ធកាដ គេទទួលបានក្រុងសម្រាប់ជាជម្រកដល់អ្នកសម្លាប់គេ គឺក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ និងវាលស្មៅនៅជុំវិញ ក្រុងម៉ាហាណែម និងវាលស្មៅនៅជុំវិញ
39. ក្រុងហេសបូន និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងយ៉ាស៊ើ និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។
40. សរុបទាំងអស់ កូនចៅលោកម៉្រារីតាមអំបូររបស់ពួកគេ ពោលគឺអំបូរលេវីដែលនៅសល់ ទទួលបានក្រុងចំនួនដប់ពីរ ដោយការចាប់ឆ្នោត។
41. រួមទាំងអស់ ក្រុងរបស់ពួកលេវី ក្នុងទឹកដីរបស់ជនជាតិអ៊ីស្រាអែល មានសែសិបប្រាំបី ក្រុងព្រមទាំងវាលស្មៅនៅជុំវិញ។
42. ក្រុងនីមួយៗមានវាលស្មៅនៅជុំវិញ គឺក្រុងទាំងអស់សុទ្ធតែមានវាលស្មៅដូចៗគ្នា។
43. ព្រះអម្ចាស់បានប្រគល់ស្រុកនោះទាំងមូលឲ្យជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលដែលទ្រង់បានសន្យាថានឹងប្រទានឲ្យបុព្វបុរសរបស់គេ។ ពួកគេបានកាន់កាប់ស្រុកជាកម្មសិទ្ធិ ហើយតាំងទីលំនៅនៅទីនោះ។
44. ព្រះអម្ចាស់ប្រទានសេចក្ដីសុខសាន្តនៅជុំវិញស្រុករបស់ពួកគេ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយដូនតារបស់គេ។ គ្មានខ្មាំងសត្រូវណាម្នាក់អាចតទល់នឹងពួកគេបានឡើយ ព្រោះព្រះអម្ចាស់បានប្រគល់ខ្មាំងសត្រូវទាំងអស់មកក្នុងកណ្ដាប់ដៃរបស់ពួកគេ។
45. ហេតុនេះ ព្រះបន្ទូលដ៏ប្រសើរដែលព្រះអម្ចាស់សន្យាជាមួយប្រជាជនអ៊ីស្រាអែលបានសម្រេចជាស្ថាពរ ឥតមានខ្វះត្រង់ណាឡើយ។