19. សរុបទាំងអស់ ក្រុមបូជាចារ្យដែលជាកូនចៅលោកអើរ៉ុនទទួលបានដប់បីក្រុង ព្រមទាំងវាលស្មៅនៅជុំវិញផង។
20. ពួកលេវីក្នុងអំបូរឯទៀតៗនៃកូនចៅរបស់លោកកេហាត់ ទទួលបានក្រុងក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម តាមការចាប់ឆ្នោត។
21. ពួកគេទទួលបានក្រុងសម្រាប់ជាជម្រកដល់អ្នកសម្លាប់គេ គឺមានក្រុងស៊ីគែម និងវាលស្មៅនៅជុំវិញ ដែលស្ថិតនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម ក្រុងកេស៊ើរ និងវាលស្មៅនៅជុំវិញ
22. ក្រុងគីបសែម និងវាលស្មៅនៅជុំវិញ ក្រុងបេតហូរ៉ូន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់បួនក្រុង។
23. ក្នុងទឹកដីនៃកុលសម្ព័ន្ធដាន់ គេទទួលបានក្រុងអែលថ្កេរ និងវាលស្មៅនៅជុំវិញ ក្រុងគីបថោន និងវាលស្មៅនៅជុំវិញ
24. ក្រុងអាយ៉ាឡូន និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងកាថ-រីម៉ូន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។
25. ក្នុងទឹកដីនៃកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល គេទទួលបានក្រុងពីរ គឺក្រុងតាណាក់ និងវាលស្មៅនៅជុំវិញ ក្រុងអ៊ីតឡាម និងវាលស្មៅនៅជុំវិញ។
26. សរុបមក អំបូរឯទៀតៗនៃកូនចៅរបស់លោកកេហាត់ទទួលបានក្រុងចំនួនដប់ ព្រមទាំងវាលស្មៅនៅជុំវិញ។
27. ពួកលេវីជាកូនចៅលោកគើសុនទទួលបានក្រុង ក្នុងទឹកដីនៃកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលនៅខាងកើត សម្រាប់ជាជម្រកដល់អ្នកសម្លាប់គេ: ក្រុងកូឡាន និងវាលស្មៅនៅជុំវិញ ក្នុងស្រុកបាសាន ព្រមទាំងក្រុងបេសត្រា និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងពីរ។
28. ក្នុងទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាខារ គេទទួលបានក្រុងគីសយ៉ូន និងវាលស្មៅនៅជុំវិញ ក្រុងដាប្រាត និងវាលស្មៅនៅជុំវិញ
29. ក្រុងយ៉ាមូត និងវាលស្មៅនៅជុំវិញក្រុងអេនកានីន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។