12. រីឯដីចម្ការ និងភូមិនានាដែលនៅជាប់ក្រុងនោះវិញ គេបានប្រគល់ជូនលោកកាលែប ជាកូនរបស់លោកយេភូនេ ទុកជាកម្មសិទ្ធិ។
13. ពួកគេបានចែកក្រុងឲ្យកូនចៅលោកបូជាចារ្យអើរ៉ុន សម្រាប់ជាជម្រកដល់អ្នកសម្លាប់គេដូចតទៅនេះ គឺក្រុងហេប្រូន និងវាលស្មៅនៅជុំវិញ ក្រុងលីបណា និងវាលស្មៅនៅជុំវិញ
14. ក្រុងយ៉ាទៀរ និងវាលស្មៅនៅជុំវិញ ក្រុងអែសធេម៉ូរ និងវាលស្មៅនៅជុំវិញ
15. ក្រុងហូឡូន និងវាលស្មៅនៅជុំវិញ ក្រុងដេបៀរ និងវាលស្មៅនៅជុំវិញ
16. ក្រុងអាយីន និងវាលស្មៅនៅជុំវិញ ក្រុងយូថា និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងបេតសេមែស និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ប្រាំបួនក្រុង ក្នុងទឹកដីនៃកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធស៊ីម្មាន។