យ៉ូស្វេ 20:7-9 Khmer Standard Version (KHSV)

7. ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​បាន​ញែក​ក្រុង​កេដែស នៅ​ស្រុក​កាលី‌ឡេ ក្នុង​តំបន់​ភ្នំ​ណែប‌ថាលី ក្រុង​ស៊ីគែម​នៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម និង​ក្រុង​គារយ៉ាត-‌អើបា គឺ​ក្រុង​ហេប្រូន​ក្នុង​តំបន់​ភ្នំ​យូដា។

8. នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​នៅ​ខាង​កើត​ក្រុង​យេរីខូ គេ​បាន​ជ្រើស​រើស​យក​ក្រុង​បេស៊ើរ នៅ​វាល​រហោ‌ស្ថាន ក្នុង​តំបន់​ខ្ពង់​រាប​របស់​កុល‌សម្ព័ន្ធ​រូបេន ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ​របស់​កុល‌សម្ព័ន្ធ​កាដ និង​ក្រុង​កូឡាន នៅ​ស្រុក​បាសាន​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។

9. គេ​បាន​ជ្រើស​រើស​ក្រុង​ទាំង​នោះ ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ និង​ជន​បរទេស​ដែល​ស្នាក់​ជា​មួយ​គេ អាច​រត់​ទៅ​ជ្រក​កោន នៅ​ពេល​បាន​សម្លាប់​មនុស្ស​ម្នាក់​ដោយ​អចេតនា។ ធ្វើ​ដូច្នេះ គេ​នឹង​បាន​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​ត្រូវ​សង‌សឹក គឺ​គេ​មិន​ត្រូវ​ស្លាប់ ដោយ​សហគមន៍​មិន​បាន​ជំនុំ​ជម្រះ​ជា​មុន។

យ៉ូស្វេ 20