43. អេឡូន ធីមណា អេក្រូន
44. អែលថ្កេរ គីថោន បាឡាត
45. យេហ៊ូដ បេនេ-បេរ៉ាក់ កាថ-រីម៉ូន
46. ស្ទឹងមេយ៉ារកូន និងរ៉ាកូន ព្រមទាំងទឹកដីដែលនៅទល់មុខក្រុងយ៉ុបប៉េ។
47. ពេលកូនចៅដាន់បាត់ទឹកដីរបស់ខ្លួន គេក៏លើកទ័ពទៅវាយក្រុងលេសែម ហើយដណ្ដើមយកក្រុងនោះបាន។ ពួកគេបានកាប់សម្លាប់អ្នកក្រុងដោយមុខដាវ ហើយកាន់កាប់ក្រុងនោះ។ ពួកគេក៏តាំងទីលំនៅក្នុងក្រុងនោះ ហើយដូរឈ្មោះក្រុងលេសែមថា «ដាន់» តាមឈ្មោះបុព្វបុរសរបស់គេវិញ។
48. ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅដាន់ តាមអំបូររបស់ពួកគេ។
49. កាលជនជាតិអ៊ីស្រាអែលបែងចែកទឹកដីនៅស្រុកនោះ តាមព្រំប្រទល់របស់គេនីមួយៗរួចហើយ គេក៏ចែកទឹកដីមួយចំណែកជូនលោកយ៉ូស្វេ ជាកូនរបស់លោកនូន ទុកជាមត៌កដែរ។
50. ពួកគេបានជូនក្រុងធីម៉្នាត-សេរ៉ា នៅតំបន់ភ្នំអេប្រាអ៊ីម តាមសំណូមពររបស់លោក ស្របតាមបញ្ជារបស់ព្រះអម្ចាស់។ លោកបានសង់ទីក្រុងឡើងវិញ រួចតាំងទីលំនៅនៅទីនោះ។
51. លោកបូជាចារ្យ*អេឡាសារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន ព្រមទាំងមេក្រុមគ្រួសាររបស់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល បានចែកទឹកដីទាំងនេះជាមត៌កឲ្យពួកគេ ដោយចាប់ឆ្នោតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារព្រះពន្លាជួបព្រះអម្ចាស់នៅស៊ីឡូ។ ពួកគេបានបែងចែកស្រុកនោះចប់សព្វគ្រប់ជាស្ថាពរ។