យ៉ូស្វេ 19:42-51 Khmer Standard Version (KHSV)

42. សាឡា‌ប៊ីន អាយ៉ា‌ឡូន យីត-‌ឡា

43. អេឡូន ធីមណា អេក្រូន

44. អែល‌ថ្កេរ គី‌ថោន បាឡាត

45. យេហ៊ូដ បេនេ-‌បេរ៉ាក់ កាថ-‌រីម៉ូន

46. ស្ទឹង​មេយ៉ារ‌កូន និង​រ៉ាកូន ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ទល់​មុខ​ក្រុង​យ៉ុប‌ប៉េ។

47. ពេល​កូន​ចៅ​ដាន់​បាត់​ទឹក​ដី​របស់​ខ្លួន គេ​ក៏​លើក​ទ័ព​ទៅ​វាយ​ក្រុង​លេសែម ហើយ​ដណ្ដើម​យក​ក្រុង​នោះ​បាន។ ពួក​គេ​បាន​កាប់​សម្លាប់​អ្នក​ក្រុង​ដោយ​មុខ​ដាវ ហើយ​កាន់​កាប់​ក្រុង​នោះ។ ពួក​គេ​ក៏​តាំង​ទី​លំ‌នៅ​ក្នុង​ក្រុង​នោះ ហើយ​ដូរ​ឈ្មោះ​ក្រុង​លេសែម​ថា «ដាន់» តាម​ឈ្មោះ​បុព្វបុរស​របស់​គេ​វិញ។

48. ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ដាន់ តាម​អំបូរ​របស់​ពួក​គេ។

49. កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​បែង​ចែក​ទឹក​ដី​នៅ​ស្រុក​នោះ តាម​ព្រំ‌ប្រទល់​របស់​គេ​នីមួយៗ​រួច​ហើយ គេ​ក៏​ចែក​ទឹក​ដី​មួយ​ចំណែក​ជូន​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ទុក​ជា​មត៌ក​ដែរ។

50. ពួក​គេ​បាន​ជូន​ក្រុង​ធីម៉្នាត-‌សេរ៉ា នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម តាម​សំណូម​ពរ​របស់​លោក ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។ លោក​បាន​សង់​ទីក្រុង​ឡើង​វិញ រួច​តាំង​ទី​លំ‌នៅ​នៅ​ទី​នោះ។

51. លោក​បូជា‌ចារ្យ*​អេឡា​សារ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​របស់​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​ចែក​ទឹក​ដី​ទាំង​នេះ​ជា​មត៌ក​ឲ្យ​ពួក​គេ ដោយ​ចាប់​ឆ្នោត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ព្រះ​ពន្លា​ជួប​ព្រះ‌អម្ចាស់​នៅ​ស៊ីឡូ។ ពួក​គេ​បាន​បែង​ចែក​ស្រុក​នោះ​ចប់​សព្វ​គ្រប់​ជា​ស្ថាពរ។

យ៉ូស្វេ 19