31. ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅអេស៊ើរ តាមអំបូររបស់ពួកគេ។
32. ឆ្នោតលើកទីប្រាំមួយត្រូវចំលើកូនចៅណែបថាលី តាមអំបូររបស់ពួកគេ។
33. ព្រំប្រទល់របស់គេលាតសន្ធឹងពីហេលេប ពីដើមជ្រៃសានណានីម កាត់តាមអាដាមី-ណេកិប និងយ៉ាប់នាល រហូតទៅដល់ឡាក់គូម និងទន្លេយ័រដាន់។
34. នៅខាងលិច ព្រំប្រទល់បត់ទៅអាសណូត-តាបោរ ហើយទៅដល់ហ៊ូកុក។ ព្រំប្រទល់នេះភ្ជាប់តាមបណ្ដោយទឹកដីសាប់យូឡូនផ្នែកខាងត្បូង និងទឹកដីអេស៊ើរ និងយូដាផ្នែកខាងលិច ហើយនៅខាងកើតមានទន្លេយ័រដាន់។
35. ក្រុងដែលមានកំពែងក្នុងស្រុកនេះ គឺស៊ីឌីមសេរ ហាំម៉ាត់ រ៉ាកាត់ គីនេរ៉េត
36. អាដាម៉ា រ៉ាម៉ា ហាសោរ
37. កេដែស អេទ្រី អេន-ហាសោរ
38. យីរ៉ូន មីកដាល-អែល ហូរេម បេតអាណាត និងបេត-សេមែស។ មានទាំងអស់ដប់ប្រាំបួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
39. ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅណែបថាលី តាមអំបូររបស់ពួកគេ។
40. ឆ្នោតលើកទីប្រាំពីរត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅដាន់ តាមអំបូររបស់ពួកគេ។
41. ទឹកដីដែលជាចំណែកមត៌ករបស់គេមានក្រុងសូរ៉ាស់ អែសថោល-សេមែស