យ៉ូស្វេ 19:29-48 Khmer Standard Version (KHSV)

29. បន្ទាប់​មក ព្រំ‌ប្រទល់​នេះ​បត់​ឆ្ពោះ​ទៅ​រ៉ាម៉ា រហូត​ដល់​បន្ទាយ​ទីរ៉ុស និង​ហូសា រួច​ទៅ​ដល់​សមុទ្រ​មេឌី‌ទែរ៉ាណេ ដោយ​កាត់​តាម​ភូមិ​ភាគ​អាក‌ស៊ីប។

30. បន្ទាប់​មក មាន​ក្រុង​អ៊ូម៉ា អាផេក និង​រេហូប។ មាន​ទាំង​អស់​ម្ភៃ​ពីរ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។

31. ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អេ‌ស៊ើរ តាម​អំបូរ​របស់​ពួក​គេ។

32. ឆ្នោត​លើក​ទី​ប្រាំ​មួយ​ត្រូវ​ចំ​លើ​កូន​ចៅ​ណែប‌ថាលី តាម​អំបូរ​របស់​ពួក​គេ។

33. ព្រំ‌ប្រទល់​របស់​គេ​លាត​សន្ធឹង​ពី​ហេលេប ពី​ដើម​ជ្រៃ​សាន‌ណានីម កាត់​តាម​អាដា‌មី-‌ណេ‌កិប និង​យ៉ាប់‌នាល រហូត​ទៅ​ដល់​ឡាក់​គូម និង​ទន្លេ​យ័រដាន់។

34. នៅ​ខាង​លិច ព្រំ‌ប្រទល់​បត់​ទៅ​អាស‌ណូត-‌តា‌បោរ ហើយ​ទៅ​ដល់​ហ៊ូកុក។ ព្រំ‌ប្រទល់​នេះ​ភ្ជាប់​តាម​បណ្ដោយ​ទឹក​ដី​សាប់​យូឡូន​ផ្នែក​ខាង​ត្បូង និង​ទឹក​ដី​អេ‌ស៊ើរ និង​យូដា​ផ្នែក​ខាង​លិច ហើយ​នៅ​ខាង​កើត​មាន​ទន្លេ​យ័រដាន់។

35. ក្រុង​ដែល​មាន​កំពែង​ក្នុង​ស្រុក​នេះ គឺ​ស៊ី‌ឌីម‌សេរ ហាំម៉ាត់ រ៉ាកាត់ គីនេ‌រ៉េត

36. អាដា‌ម៉ា រ៉ាម៉ា ហាសោរ

37. កេដែស អេទ្រី អេន-‌ហាសោរ

38. យីរ៉ូន មីក‌ដាល-‌អែល ហូរេម បេត‌អា‌ណាត និង​បេត-‌សេមែស។ មាន​ទាំង​អស់​ដប់​ប្រាំ​បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។

39. ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ណែប‌ថាលី តាម​អំបូរ​របស់​ពួក​គេ។

40. ឆ្នោត​លើក​ទី​ប្រាំ‌ពីរ​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ដាន់ តាម​អំបូរ​របស់​ពួក​គេ។

41. ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​គេ​មាន​ក្រុង​សូរ៉ាស់ អែស‌ថោល-‌សេ‌មែស

42. សាឡា‌ប៊ីន អាយ៉ា‌ឡូន យីត-‌ឡា

43. អេឡូន ធីមណា អេក្រូន

44. អែល‌ថ្កេរ គី‌ថោន បាឡាត

45. យេហ៊ូដ បេនេ-‌បេរ៉ាក់ កាថ-‌រីម៉ូន

46. ស្ទឹង​មេយ៉ារ‌កូន និង​រ៉ាកូន ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ទល់​មុខ​ក្រុង​យ៉ុប‌ប៉េ។

47. ពេល​កូន​ចៅ​ដាន់​បាត់​ទឹក​ដី​របស់​ខ្លួន គេ​ក៏​លើក​ទ័ព​ទៅ​វាយ​ក្រុង​លេសែម ហើយ​ដណ្ដើម​យក​ក្រុង​នោះ​បាន។ ពួក​គេ​បាន​កាប់​សម្លាប់​អ្នក​ក្រុង​ដោយ​មុខ​ដាវ ហើយ​កាន់​កាប់​ក្រុង​នោះ។ ពួក​គេ​ក៏​តាំង​ទី​លំ‌នៅ​ក្នុង​ក្រុង​នោះ ហើយ​ដូរ​ឈ្មោះ​ក្រុង​លេសែម​ថា «ដាន់» តាម​ឈ្មោះ​បុព្វបុរស​របស់​គេ​វិញ។

48. ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ដាន់ តាម​អំបូរ​របស់​ពួក​គេ។

យ៉ូស្វេ 19