យ៉ូស្វេ 19:10-16 Khmer Standard Version (KHSV)

10. ឆ្នោត​លើក​ទី​បី​ត្រូវ​ចំ​លើ​កូន​ចៅ​សាប់យូ‌ឡូន តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​របស់​គេ​លាត​សន្ធឹង​រហូត​ដល់​សា‌រីដ។

11. ព្រំ‌ប្រទល់​ឡើង​ឆ្ពោះ​ទៅ​ទិស​ខាង​លិច​រហូត​ដល់​ម៉ារ៉ា‌ឡា ហើយ​ទៅ​ដល់​ដាបា‌សែត និង​រហូត​ទៅ​ដល់​ទឹក​ធ្លាក់ ដែល​នៅ​ទល់​មុខ​នឹង​យុក‌នាម។

12. ពី​សារីដ ព្រំ‌ប្រទល់​នេះ​បត់​ទៅ​ទិស​ខាង​កើត ដល់​ព្រំ‌ប្រទល់​ស្រុក​គីស្លូត-‌តា‌បោរ បន្ត​ទៅ​ដល់​ដាប្រាត ហើយ​ឡើង​ទៅ​យ៉ាភា។

13. បន្ទាប់​មក ព្រំ‌ប្រទល់​នេះ​បន្ត​ទៅ​ខាង​កើត​រហូត​ដល់​គីតា-‌ហេ‌ភើរ អ៊ីតា-‌កាស៊ីន ហើយ​ទៅ​ដល់​រីម៉ូន រួច​បត់​ទៅ​ណេយ៉ា។

14. ព្រំ‌ប្រទល់​នេះ​វាង​ទៅ​ខាង​ជើង​ហាណា‌ថូន ហើយ​ទៅ​ដល់​ជ្រោះ​យីប‌ថា-‌អែល។

15. ទឹក​ដី​នេះ​មាន​ទាំង​អស់​ដប់‌ពីរ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង ក្នុង​ចំណោម​ក្រុង​ទាំង​នោះ​មាន​កាថាត ណា-‌ហា‌ឡាល់ ស៊ីម‌រ៉ូន យីដា‌ឡា និង​បេថ្លេ‌ហិម​ជា​ដើម។

16. ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​សាប់យូ‌ឡូន តាម​អំបូរ​របស់​ពួក​គេ។

យ៉ូស្វេ 19