1. ឆ្នោតលើកទីពីរត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅស៊ីម្មាន តាមអំបូររបស់ពួកគេ។ ទឹកដីដែលជាចំណែកមត៌ករបស់ពួកគេស្ថិតនៅចំកណ្ដាលទឹកដីរបស់កូនចៅយូដា។
2. ពួកគេបានទទួលក្រុងដូចតទៅ ទុកជាមត៌ក គឺបៀរសេបា សេបា ម៉ូឡាដា
3. ហាតសា-ស៊ូអាល បាឡា អាសែម
4. អែលថូឡាត បេធូលហោម៉ា
5. ស៊ីគឡាក់ បេត-ម៉ាកាបុត ហាតសា-សូសា
6. បេត-ល្បាអូត សារូហេន គឺមានទាំងអស់ដប់បីក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
7. ក្រុងឯទៀតៗមាន: អាយីន រីម៉ូន អេធើរ និងអាសាន គឺមានទាំងអស់បួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
8. បន្ទាប់មក មានស្រុកភូមិទាំងប៉ុន្មានដែលនៅជុំវិញក្រុងទាំងនោះ រហូតដល់បាឡាត-បៀរ គឺរ៉ាម៉ាត់ខាងត្បូង។ នេះហើយទឹកដីដែលជាមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅស៊ីម្មាន តាមអំបូររបស់ពួកគេ។
9. ដោយទឹកដីដែលជាចំណែកមត៌ករបស់កូនចៅយូដាធំពេក គេក៏បានយកមួយចំណែកមកចែកឲ្យកូនចៅស៊ីម្មាន។ ហេតុនេះ ទើបទឹកដីរបស់កូនចៅស៊ីម្មានស្ថិតនៅកណ្ដាលទឹកដីយូដា។
10. ឆ្នោតលើកទីបីត្រូវចំលើកូនចៅសាប់យូឡូន តាមអំបូររបស់ពួកគេ។ ទឹកដីរបស់គេលាតសន្ធឹងរហូតដល់សារីដ។
11. ព្រំប្រទល់ឡើងឆ្ពោះទៅទិសខាងលិចរហូតដល់ម៉ារ៉ាឡា ហើយទៅដល់ដាបាសែត និងរហូតទៅដល់ទឹកធ្លាក់ ដែលនៅទល់មុខនឹងយុកនាម។
12. ពីសារីដ ព្រំប្រទល់នេះបត់ទៅទិសខាងកើត ដល់ព្រំប្រទល់ស្រុកគីស្លូត-តាបោរ បន្តទៅដល់ដាប្រាត ហើយឡើងទៅយ៉ាភា។