5. ដូច្នេះ កុលសម្ព័ន្ធម៉ាណាសេទទួលទឹកដីដប់ចំណែកទៀតថែមពីលើទឹកដីស្រុកកាឡាដ និងស្រុកបាសាន ដែលស្ថិតនៅត្រើយខាងកើតនៃទន្លេយ័រដាន់
6. ដ្បិតក្នុងកុលសម្ព័ន្ធម៉ាណាសេ កូនចៅស្រីៗក៏បានទទួលមត៌ក ក្នុងចំណោមកូនចៅប្រុសៗដែរ។ រីឯទឹកដីស្រុកកាឡាដបានទៅជាមត៌ករបស់កូនចៅម៉ាណាសេឯទៀតៗ។
7. ទឹកដីនៃកុលសម្ព័ន្ធម៉ាណាសេលាតសន្ធឹងពីស្រុកអេស៊ើរទៅក្រុងមីគមេថា ដែលនៅទល់មុខនឹងស៊ីគែម ហើយលាតសន្ធឹងទៅខាងត្បូង រហូតដល់ទឹកដីអ្នកស្រុកអេន-តាពួរ។
8. ទឹកដីស្រុកតាពួជាកម្មសិទ្ធិរបស់កូនចៅម៉ាណាសេ ប៉ុន្តែ ក្រុងតាពួដែលជាប់នឹងព្រំប្រទល់ម៉ាណាសេ ជាកម្មសិទ្ធិរបស់កូនចៅអេប្រាអ៊ីម
9. ទឹកដីនេះលាតសន្ធឹងរហូតទៅដល់ខាងត្បូងទឹកធ្លាក់ខាណា។ រីឯក្រុងនានាដែលនៅខាងត្បូងទឹកធ្លាក់ ជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធអេប្រាអ៊ីម ថ្វីដ្បិតតែក្រុងទាំងនោះស្ថិតនៅលើទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេក៏ដោយ។ ទឹកដីរបស់ម៉ាណាសេនៅខាងជើងទឹកធ្លាក់លាតសន្ធឹងរហូតដល់សមុទ្រមេឌីទែរ៉ាណេ។
10. ដូច្នេះ ទឹកដីខាងត្បូង ជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធអេប្រាអ៊ីម ហើយខាងជើងជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធម៉ាណាសេ។ សមុទ្រមេឌីទែរ៉ាណេជាព្រំប្រទល់ខាងលិច ស្រុកអេស៊ើរជាព្រំប្រទល់ខាងជើង ហើយស្រុកអ៊ីសាខារជាព្រំប្រទល់ខាងកើត។
11. កុលសម្ព័ន្ធម៉ាណាសេក៏មានទឹកដីនៅក្នុងស្រុកអ៊ីសាខារ និងស្រុកអេស៊ើរដែរ គឺក្រុងបេតសាន និងភូមិដែលនៅជុំវិញ ក្រុងយីបលាម និងភូមិដែលនៅជុំវិញ ក្រុងដោរ ក្រុងអេន-ដោរ ក្រុងតាណាក់ ក្រុងមេគីដោ និងភូមិដែលនៅជុំវិញ ក្រុងទាំងនោះ និងអ្នកស្រុករបស់គេដែរ ពោលគឺស្រុកដោរទាំងមូល។