1. កុលសម្ព័ន្ធម៉ាណាសេ ដែលជាកូនច្បងរបស់លោកយ៉ូសែប ក៏បានទទួលទឹកដីមួយចំណែកដែរ។ លោកម៉ាកៀរ ជាកូនច្បងរបស់លោកម៉ាណាសេ និងជាឪពុករបស់លោកកាឡាដ បានទទួលទឹកដីស្រុកកាឡាដ និងស្រុកបាសាន ដ្បិតគាត់ជាអ្នកចំបាំងមួយរូបដ៏ចំណាន។
2. រីឯកូនចៅឯទៀតៗរបស់លោកម៉ាណាសេក៏បានទទួលទឹកដីតាមអំបូររបស់ខ្លួនដែរ គឺកូនចៅរបស់លោកអបៀស៊ើរ កូនចៅរបស់លោកហេឡេក កូនចៅរបស់លោកអាសរាល កូនចៅរបស់លោកស៊ីគែម កូនចៅរបស់លោកហេភើរ និងកូនចៅរបស់លោកសេមីដា។ អ្នកទាំងនោះសុទ្ធតែជាកូនប្រុសរបស់លោកម៉ាណាសេ ដែលត្រូវជាកូនរបស់លោកយ៉ូសែប តាមអំបូររបស់ពួកគេ។
3. លោកស្លូផិហាត ជាកូនរបស់លោកហេភើរ ជាចៅរបស់លោកកាឡាដ ជាចៅទួតរបស់លោកម៉ាកៀរ ដែលជាកូនរបស់លោកម៉ាណាសេ គ្មានកូនប្រុសទេ មានតែកូនស្រីដែលមានឈ្មោះដូចតទៅ គឺនាងម៉ាឡា នាងណូហា នាងហុកឡា នាងមីលកា និងធើសា។
4. នាងទាំងនោះបានទៅជួបលោកបូជាចារ្យអេឡាសារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន ព្រមទាំងអស់លោកដែលជាមេដឹកនាំប្រជាជន ជម្រាបថា “ព្រះអម្ចាស់បានបង្គាប់លោកម៉ូសេឲ្យប្រគល់ទឹកដីមកពួកនាងខ្ញុំ ទុកជាមត៌ក ក្នុងចំណោមញាតិសន្ដានប្រុសៗរបស់ពួកនាងខ្ញុំដែរ”។ គេក៏ប្រគល់ទឹកដីឲ្យពួកនាងទុកជាមត៌កក្នុងចំណោមញាតិសន្ដានប្រុសៗរបស់ឪពុកនាង ស្របតាមបទបញ្ជារបស់ព្រះអម្ចាស់។
5. ដូច្នេះ កុលសម្ព័ន្ធម៉ាណាសេទទួលទឹកដីដប់ចំណែកទៀតថែមពីលើទឹកដីស្រុកកាឡាដ និងស្រុកបាសាន ដែលស្ថិតនៅត្រើយខាងកើតនៃទន្លេយ័រដាន់
6. ដ្បិតក្នុងកុលសម្ព័ន្ធម៉ាណាសេ កូនចៅស្រីៗក៏បានទទួលមត៌ក ក្នុងចំណោមកូនចៅប្រុសៗដែរ។ រីឯទឹកដីស្រុកកាឡាដបានទៅជាមត៌ករបស់កូនចៅម៉ាណាសេឯទៀតៗ។