7. បន្ទាប់មក ព្រំប្រទល់នោះចុះពីយ៉ាណូហាទៅអាថារ៉ូត និងណារ៉ាតា ហើយបែរមកក្រុងយេរីខូវិញ រហូតដល់ទន្លេយ័រដាន់។
8. បន្ទាប់មកទៀត ព្រំប្រទល់នោះចេញពីតាពួរឆ្ពោះទៅទិសខាងលិច រហូតដល់ទឹកធ្លាក់ខាណា រួចទៅទល់នឹងសមុទ្រមេឌីទែរ៉ាណេ។ នេះហើយទឹកដីដែលជាមត៌ករបស់កុលសម្ព័ន្ធអេប្រាអ៊ីម តាមអំបូររបស់គេ
9. ដោយរាប់បញ្ចូលក្រុង និងភូមិទាំងប៉ុន្មាន ដែលស្ថិតនៅក្នុងទឹកដីរបស់កូនចៅម៉ាណាសេ។
10. កូនចៅអេប្រាអ៊ីមពុំបានបណ្តេញជនជាតិកាណាន ដែលរស់នៅកេស៊ើរចេញពីទឹកដីនោះទេ ហេតុនេះហើយបានជាជនជាតិកាណានរស់នៅក្នុងចំណោមកូនចៅអេប្រាអ៊ីមមកទល់សព្វថ្ងៃ ប៉ុន្តែ ពួកគេត្រូវធ្វើការធ្ងន់ៗ។