17. លោកអូធ្នាល ជាកូនរបស់លោកកេណាស ហើយត្រូវជាក្មួយរបស់លោកកាលែប វាយយកក្រុងនោះបាន។ លោកកាលែបក៏លើកនាងអាក់សា ជាកូនស្រីរបស់លោក ឲ្យគាត់ធ្វើជាប្រពន្ធ។
18. កាលនាងបានចូលមករួមរស់ជាមួយលោកអូធ្នាលជាប្ដីហើយ នាងក៏បបួលប្ដីឲ្យទាមទារយកដីស្រែពីឪពុក។ ពេលនាងចុះពីលើខ្នងសត្វលា លោកកាលែបសួរនាងថា៖ «តើកូនមានការអ្វី?»។
19. នាងឆ្លើយតបថា៖ «សូមលោកឪពុកមេត្តាអនុគ្រោះកូនផង ដ្បិតដីដែលលោកឪពុកបានចែកឲ្យកូននៅខាងត្បូងនោះ គ្មានទឹកទេ ដូច្នេះ សូមចែកអណ្ដូងឲ្យកូនផង!»។ លោកកាលែបក៏ចែកអណ្ដូងទឹកដែលនៅខាងលើ និងនៅខាងក្រោមឲ្យនាង។
20. ទឹកដីដែលជាមត៌ករបស់កុលសម្ព័ន្ធយូដា តាមអំបូររបស់ពួកគេ មានដូចតទៅ:
21. ក្រុងនានាដែលស្ថិតនៅចុងខាងត្បូងនៃទឹកដីរបស់កូនចៅយូដា ជិតព្រំប្រទល់ស្រុកអេដុម ក្នុងវាលរហោស្ថានណេកិបមាន: កាបសៀល អេឌើរ យ៉ាគើរ
22. គីណា ឌីម៉ូណា អាដាដា
23. កេដែស ហាសោរ អ៊ីថ្នាន
24. ស៊ីភ តេលែម បេអាឡូត
25. ហាសោរ-ហាដាថា កេរីយ៉ូត-ហេតស្រូន (គឺហាសោរ)
26. អាម៉ាម សេម៉ា ម៉ូឡាដា
27. ហាត់សារ-កាដដា ហេសម៉ូន បេតផាលែត
28. ហាត់សារ-សូអាល បៀរសេបា ប៊ីសយ៉ុតយ៉ា
29. បាឡា អ៊ីយ៉ីម អាត់សែម
30. អែលថូឡាត កេសៀល ហោម៉ា
31. ស៊ីគឡាក់ មាដម៉ាណា សាន-សាណា
32. ល្បាអូត ស៊ីលហ៊ីម អាយីន និងរ៉ីមម៉ូន។ សរុបទាំងអស់មានម្ភៃប្រាំបួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។