1. ទឹកដីដែលជាចំណែករបស់កុលសម្ព័ន្ធយូដា តាមអំបូររបស់ពួកគេ មានដូចតទៅ: ទិសខាងត្បូង លាតសន្ធឹងរហូតដល់ព្រំប្រទល់ស្រុកអេដុម ដែលមានវាលរហោស្ថានស៊ីន នៅខាងត្បូងបំផុត។
2. ព្រំប្រទល់ខាងត្បូងនេះលាតសន្ធឹងចាប់តាំងពីចុងសមុទ្រអំបិល គឺជ្រោយដែលនៅខាងវាលរហោស្ថានណេកិប
3. រហូតទៅដល់ខាងត្បូងផ្លូវដែលឆ្លងកាត់ច្រកភ្នំអាក្រាប៊ីម និងវាលរហោស្ថានស៊ីន ហើយឡើងទៅដល់ខាងត្បូងស្រុកកាដេស-បារនា រួចបន្តទៅដល់ហេតស្រូន ឡើងទៅដល់អាដា និងបត់ទៅការកា។
4. ទឹកដីនោះលាតសន្ធឹងបន្តទៅទៀត ចាប់ពីអាសម៉ូនរហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប ហើយទៅទល់នឹងសមុទ្រមេឌីទែរ៉ាណេ។ នេះហើយជាព្រំប្រទល់ខាងត្បូងរបស់កុលសម្ព័ន្ធយូដា។
5. រីឯព្រំប្រទល់ខាងកើតវិញ លាតសន្ធឹងចាប់តាំងពីសមុទ្រអំបិល រហូតដល់ចុងទន្លេយ័រដាន់។ ព្រំប្រទល់ខាងជើងលាតសន្ធឹងចាប់តាំងពីឈូងសមុទ្រ ដែលនៅខាងចុងទន្លេយ័រដាន់
6. ឡើងរហូតទៅដល់បេត-ហុកឡា កាត់តាមខាងជើងបេតអារ៉ាបា ហើយឡើងទៅដល់ផ្ទាំងថ្មបូហាន។ លោកបូហានត្រូវជាកូនរបស់លោករូបេន។