យ៉ូស្វេ 14:13-15 Khmer Standard Version (KHSV)

13. លោក​យ៉ូស្វេ​ក៏​ជូន​ពរ​លោក​កាលែប ជា​កូន​របស់​លោក​យេ‌ភូនេ រួច​ប្រគល់​ក្រុង​ហេប្រូន​ជូន​លោក ទុក​ជា​មត៌ក។

14. ក្រុង​ហេប្រូន​នៅ​ជា​កម្មសិទ្ធិ​របស់​កូន​ចៅ​កាលែប ជា​កូន​លោក​យេ‌ភូនេ ក្នុង​អំបូរ​កេណាស រហូត​ដល់​សព្វ​ថ្ងៃ​នេះ ព្រោះ​លោក​បាន​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ស្មោះ​អស់​ពី​ចិត្ត។

15. កាល​ពី​ដើម ក្រុង​ហេប្រូន​មាន​ឈ្មោះ​ថា គារ‌យ៉ាត-‌អើបា។ លោក​អើបា​ជា​បុរស​ម្នាក់​ដែល​មាន​មាឌ​ធំ​ជាង​គេ ក្នុង​ចំណោម​ជន‌ជាតិ​អា‌ណាក់។ចាប់​ពី​ពេល​នោះ​មក ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ គ្មាន​សង្គ្រាម​ទៀត​ឡើយ។

យ៉ូស្វេ 14