យ៉ូស្វេ 14:1-3 Khmer Standard Version (KHSV)

1. ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ទទួល​ទឹក​ដី​ស្រុក​កាណាន ដែល​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ព្រម​ទាំង​អស់​លោក​ដែល​ជា​មេ​ក្រុម​គ្រួសារ​របស់​កុល‌សម្ព័ន្ធ​នានា បែង​ចែក​ឲ្យ​ជា​មត៌ក​ដូច​ត​ទៅ​នេះ

2. គឺ​កុល‌សម្ព័ន្ធ​ទាំង​ប្រាំ​បួន និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត​បាន​ទទួល​ទឹក​ដី​ជា​មត៌ក​ដោយ​ចាប់​ឆ្នោត ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​តាម​រយៈ​លោក​ម៉ូសេ

3. ដ្បិត​កាល​ពី​មុន លោក​ម៉ូសេ​ចែក​ទឹក​ដី​ឲ្យ​កុល‌សម្ព័ន្ធ​ពីរ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​រួច​មក​ហើយ តែ​លោក​ពុំ​បាន​ចែក​ទឹក​ដី​ឲ្យ​កុល‌សម្ព័ន្ធ​លេវី ដូច​កុល‌សម្ព័ន្ធ​ឯ​ទៀតៗ​ទេ។

យ៉ូស្វេ 14