12. នៅថ្ងៃដែលព្រះអម្ចាស់ប្រទានឲ្យជនជាតិអ៊ីស្រាអែលមានជ័យជំនះលើជនជាតិអាម៉ូរី លោកយ៉ូស្វេទូលទៅព្រះអម្ចាស់ ហើយមានប្រសាសន៍នៅចំពោះមុខប្រជាជនអ៊ីស្រាអែលថា៖«ព្រះអាទិត្យអើយ ចូរឈប់ស្ងៀមនៅលើក្រុងគីបៀនទៅ!ព្រះច័ន្ទអើយ ចូរឈប់ស្ងៀមនៅលើជ្រលងភ្នំអៃយ៉ាឡូនទៅ»។
13. ពេលនោះ ព្រះអាទិត្យក៏ឈប់ស្ងៀមហើយព្រះច័ន្ទក៏នៅស្ងៀមដែររហូតទាល់តែប្រជាជាតិអ៊ីស្រាអែលវាយឈ្នះខ្មាំងសត្រូវរបស់ខ្លួន។ហេតុការណ៍ទាំងនេះមានចែងទុកក្នុងក្រាំង «ជនសុចរិត» គឺព្រះអាទិត្យឈប់ស្ងៀមនៅលើមេឃ ហើយក្នុងរយៈពេលជិតមួយថ្ងៃនោះ ព្រះអាទិត្យមិនប្រញាប់លិចទេ។
14. តាំងពីដើមរៀងមក ហើយតទៅមុខទៀតមិនដែលមានថ្ងៃណាដូចថ្ងៃនោះឡើយ គឺព្រះអម្ចាស់ធ្វើតាមសំណូមពររបស់មនុស្សម្នាក់ ដ្បិតព្រះអម្ចាស់បានច្បាំងរួមជាមួយជនជាតិអ៊ីស្រាអែល។
15. បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល នាំគ្នាវិលត្រឡប់ទៅជំរំនៅគីលកាល់វិញ។