15. ទោះបីខ្ញុំសុចរិតក្ដី ក៏ខ្ញុំពុំអាចឆ្លើយនឹងព្រះអង្គបានដែរគឺខ្ញុំមានតែអង្វរសូមចៅក្រមរបស់ខ្ញុំមេត្តាប្រណីសន្ដោសខ្ញុំប៉ុណ្ណោះ។
16. ទោះបីព្រះអង្គឆ្លើយតបមកខ្ញុំនៅពេលខ្ញុំស្រែកហៅព្រះអង្គក៏ដោយក៏ខ្ញុំមិនជឿថា ព្រះអង្គផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលអង្វររបស់ខ្ញុំដែរ។
17. ព្រះអង្គវាយប្រហារខ្ញុំ ដោយខ្យល់ព្យុះព្រះអង្គធ្វើឲ្យខ្ញុំមានរបួសកាន់តែច្រើនដោយឥតហេតុផល។
18. ព្រះអង្គមិនទុកឲ្យខ្ញុំមានពេលដកដង្ហើមទេដ្បិតព្រះអង្គធ្វើឲ្យខ្ញុំឈឺចាប់ខ្លោចផ្សាពន់ប្រមាណ។
19. ប្រសិនបើខ្ញុំចង់ប្រើកម្លាំងបាយព្រះអង្គមានឫទ្ធានុភាពជាងប្រសិនបើខ្ញុំចង់ប្ដឹងរកយុត្តិធម៌តើនរណាហៅព្រះអង្គមកកាត់ក្ដី?
20. ទោះបីខ្ញុំសុចរិតក្ដីក៏ពាក្យសម្ដីរបស់ខ្ញុំដាក់ទោសខ្ញុំទោះបីខ្ញុំស្លូតត្រង់ក្ដីក៏ពាក្យសម្ដីរបស់ខ្ញុំឲ្យខ្ញុំខុសដែរ។
21. តើខ្ញុំពិតជាមនុស្សស្លូតត្រង់មែនឬ?ទេ ខ្ញុំមិនប្រាកដថាខ្លួនខ្ញុំស្លូតត្រង់ទេ!ខ្ញុំឆ្អែតចិត្តនឹងជីវិតរបស់ខ្ញុំណាស់។
22. ណ្ហើយ បណ្ដោយតាមដំណើរទៅចុះ!ហេតុនេះហើយបានជាខ្ញុំពោលថា“ព្រះអង្គប្រហារ ទាំងមនុស្សស្លូតត្រង់ទាំងមនុស្សអាក្រក់”។
23. ពេលមានមហន្តរាយអ្វីមួយកើតឡើងបណ្ដាលឲ្យមនុស្សស្លូតត្រង់ស្លាប់ភ្លាមៗនោះព្រះអង្គសើចចំអកឲ្យគេនៅពេលដែលគេវេទនា។
24. ផែនដីធ្លាក់ទៅក្នុងកណ្ដាប់ដៃមនុស្សអាក្រក់ព្រះជាម្ចាស់បិទភ្នែកចៅក្រមទាំងឡាយបើព្រះអង្គមិនធ្វើបែបនេះទេតើនរណាជាអ្នកធ្វើ?