5. ចំណែកឯលោកវិញ បើលោកស្វែងរកព្រះអង្គបើលោកអង្វរករព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
6. បើលោកពិតជាត្រឹមត្រូវ និងទៀងត្រង់មែនព្រះអង្គមុខជាជួយលោកហើយស្ដារស្ថានភាពរបស់លោកឲ្យបានយុត្តិធម៌ដូចដើមឡើងវិញ។
7. អ្វីៗដែលលោកធ្លាប់មានពីមុនហាក់ដូចជាបន្តិចបន្តួចប៉ុណ្ណោះដ្បិតអ្វីៗដែលព្រះអង្គប្រទាននៅពេលខាងមុខមានចំនួនច្រើនលើសនោះទៅទៀត។
8. ហេតុនេះ សូមសាកសួរចាស់ទុំនៅជំនាន់មុនហើយរំពឹងគិតអំពីបទពិសោធដែលដូនតារបស់លោករកឃើញ
9. ដ្បិតយើងជាមនុស្សទើបនឹងដឹងក្ដីយើងមិនដឹងអ្វីទាំងអស់អាយុជីវិតរបស់យើងនៅលើផែនដីនេះប្រៀបដូចជាស្រមោល។
10. សូមទុកឲ្យចាស់ទុំប្រៀនប្រដៅលោកចុះចាស់ទុំនឹងប្រាប់ឲ្យលោកជ្រាបនូវអ្វីៗដែលពួកលោកធ្លាប់ដឹង។
11. តើដើមត្រែងអាចដុះនៅក្រៅត្រពាំងហើយដើមកក់អាចដុះនៅកន្លែងដែលគ្មានទឹកបានឬ?
12. បើមិនដូច្នោះទេ ពេលវានៅខៀវខ្ចីទោះបីគ្មាននរណាកាត់ក៏ដោយក៏វាក្រៀមស្ងួតមុនតិណជាតិទាំងប៉ុន្មានទៅទៀត។
13. រីឯអស់អ្នកដែលបំភ្លេចព្រះជាម្ចាស់ក៏ធ្លាក់ខ្លួនដូច្នោះដែរសេចក្ដីសង្ឃឹមរបស់មនុស្សទមិឡនឹងរលាយសូន្យ។
14. បង្អែករបស់គេត្រូវបាក់អ្វីៗដែលគេទុកចិត្តប្រៀបដូចជាសំបុកពីងពាង។
15. គេផ្អែកលើផ្ទះរបស់ខ្លួន តែផ្ទះរលំគេខំប្រឹងតោងផ្ទះតែផ្ទះមិននៅស្ថិតស្ថេរឡើយ។