13. រីឯអស់អ្នកដែលបំភ្លេចព្រះជាម្ចាស់ក៏ធ្លាក់ខ្លួនដូច្នោះដែរសេចក្ដីសង្ឃឹមរបស់មនុស្សទមិឡនឹងរលាយសូន្យ។
14. បង្អែករបស់គេត្រូវបាក់អ្វីៗដែលគេទុកចិត្តប្រៀបដូចជាសំបុកពីងពាង។
15. គេផ្អែកលើផ្ទះរបស់ខ្លួន តែផ្ទះរលំគេខំប្រឹងតោងផ្ទះតែផ្ទះមិននៅស្ថិតស្ថេរឡើយ។
16. គេប្រៀបបាននឹងរុក្ខជាតិដ៏រឹងមាំព្រោះសម្បូណ៌កម្ដៅថ្ងៃហើយបែកមែកសាខាពាសពេញឧទ្យាន។
17. ឫសរបស់គេចាក់ស្រេះទៅក្នុងដីដែលមានថ្មហើយរុកទៅដល់ផ្ទាំងសិលា។
18. ប៉ុន្តែ ពេលណាគេត្រូវរំលើងចេញពីកន្លែងរបស់ខ្លួនហើយនោះសូម្បីតែញាតិសន្ដាន ក៏លែងរាប់រកគេទៀតដែរ!
19. មនុស្សទមិឡរមែងទទួលផលបែបនេះហើយមានអ្នកផ្សេងទទួលកន្លែងជំនួសគេ។
20. ព្រះជាម្ចាស់មិនបោះបង់ចោលមនុស្សគ្មានកំហុសឡើយហើយព្រះអង្គក៏មិនពង្រឹងអំណាចរបស់អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ដែរ។