11. តើដើមត្រែងអាចដុះនៅក្រៅត្រពាំងហើយដើមកក់អាចដុះនៅកន្លែងដែលគ្មានទឹកបានឬ?
12. បើមិនដូច្នោះទេ ពេលវានៅខៀវខ្ចីទោះបីគ្មាននរណាកាត់ក៏ដោយក៏វាក្រៀមស្ងួតមុនតិណជាតិទាំងប៉ុន្មានទៅទៀត។
13. រីឯអស់អ្នកដែលបំភ្លេចព្រះជាម្ចាស់ក៏ធ្លាក់ខ្លួនដូច្នោះដែរសេចក្ដីសង្ឃឹមរបស់មនុស្សទមិឡនឹងរលាយសូន្យ។
14. បង្អែករបស់គេត្រូវបាក់អ្វីៗដែលគេទុកចិត្តប្រៀបដូចជាសំបុកពីងពាង។
15. គេផ្អែកលើផ្ទះរបស់ខ្លួន តែផ្ទះរលំគេខំប្រឹងតោងផ្ទះតែផ្ទះមិននៅស្ថិតស្ថេរឡើយ។
16. គេប្រៀបបាននឹងរុក្ខជាតិដ៏រឹងមាំព្រោះសម្បូណ៌កម្ដៅថ្ងៃហើយបែកមែកសាខាពាសពេញឧទ្យាន។