6. អាយុជីវិតរបស់ខ្ញុំបោះពួយទៅមុខលឿនជាងត្រល់របស់អ្នកត្បាញទៅទៀត!ពេលណាអស់អំបោះ ត្រល់នោះក៏ឈប់។
7. សូមព្រះអង្គនឹកចាំផងថា ជីវិតរបស់ទូលបង្គំប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះទូលបង្គំពុំអាចឃើញសុភមង្គលទៀតឡើយ។
8. ព្រះអង្គទតមកទូលបង្គំតែលែងឃើញទូលបង្គំទៀតហើយព្រះអង្គនឹងខំរកមើលទូលបង្គំតែទូលបង្គំបាត់សូន្យទៅ។
9. ពពកតែងតែរសាត់បាត់ទៅរីឯអ្នកដែលចុះទៅស្ថានមនុស្សស្លាប់ក៏ពុំអាចឡើងមកវិញបានដែរ។
10. គេនឹងមិនវិលត្រឡប់មកផ្ទះវិញទេញាតិសន្ដានក៏លែងស្គាល់គេទៀតដែរ។
11. ហេតុនេះ ទូលបង្គំមិនអាចនៅស្ងៀមបានឡើយទូលបង្គំត្រូវតែនិយាយនៅពេលពិបាកចិត្តទូលបង្គំនឹងត្អូញត្អែរនៅពេលតានតឹងក្នុងឱរា។
12. តើទូលបង្គំជាសមុទ្រ ឬជាសត្វដ៏សំបើមដែលរស់នៅក្នុងសមុទ្រឬបានជាព្រះអង្គដាក់អ្នកយាមល្បាតនៅជុំវិញទូលបង្គំបែបនេះ?
13. ទូលបង្គំនឹកថា “បើខ្ញុំចូលដំណេកនោះខ្ញុំបានល្ហែ រួចផុតពីការឈឺចាប់”
14. ប៉ុន្តែ ព្រះអង្គធ្វើឲ្យទូលបង្គំភ័យតក់ស្លុតដោយយល់សប្ដិអាក្រក់ព្រះអង្គធ្វើឲ្យទូលបង្គំញ័ររន្ធត់ដោយឃើញសុបិននិមិត្តមិនល្អ។
15. ទូលបង្គំចង់អត់ដង្ហើមស្លាប់ជាជាងរស់ក្នុងរូបកាយដែលសល់តែឆ្អឹងនេះ!
16. ទូលបង្គំឆ្អែតចិត្តណាស់ទូលបង្គំមិនចង់រស់រហូតទេសូមទុកទូលបង្គំឲ្យនៅតែឯងដ្បិតជីវិតរបស់ទូលបង្គំគ្មានន័យអ្វីសោះ។
17. តើមនុស្សលោកជាអ្វីបានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេហេតុអ្វីបានជាព្រះអង្គនឹកគិតដល់គេយ៉ាងខ្លាំងដូច្នេះ?