12. តើទូលបង្គំជាសមុទ្រ ឬជាសត្វដ៏សំបើមដែលរស់នៅក្នុងសមុទ្រឬបានជាព្រះអង្គដាក់អ្នកយាមល្បាតនៅជុំវិញទូលបង្គំបែបនេះ?
13. ទូលបង្គំនឹកថា “បើខ្ញុំចូលដំណេកនោះខ្ញុំបានល្ហែ រួចផុតពីការឈឺចាប់”
14. ប៉ុន្តែ ព្រះអង្គធ្វើឲ្យទូលបង្គំភ័យតក់ស្លុតដោយយល់សប្ដិអាក្រក់ព្រះអង្គធ្វើឲ្យទូលបង្គំញ័ររន្ធត់ដោយឃើញសុបិននិមិត្តមិនល្អ។
15. ទូលបង្គំចង់អត់ដង្ហើមស្លាប់ជាជាងរស់ក្នុងរូបកាយដែលសល់តែឆ្អឹងនេះ!
16. ទូលបង្គំឆ្អែតចិត្តណាស់ទូលបង្គំមិនចង់រស់រហូតទេសូមទុកទូលបង្គំឲ្យនៅតែឯងដ្បិតជីវិតរបស់ទូលបង្គំគ្មានន័យអ្វីសោះ។
17. តើមនុស្សលោកជាអ្វីបានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេហេតុអ្វីបានជាព្រះអង្គនឹកគិតដល់គេយ៉ាងខ្លាំងដូច្នេះ?
18. ព្រះអង្គពិនិត្យមើលគេរៀងរាល់ព្រឹកព្រះអង្គល្បងលគេគ្រប់ពេលវេលា។
19. តើព្រះអង្គនៅតែឃ្លាំមើលទូលបង្គំដល់កាលណាទៀតសូមទុកឲ្យទូលបង្គំមានពេលលេបទឹកមាត់ផង។
20. ព្រះអង្គដែលជាឆ្មាំយាមមនុស្សលោកអើយប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើបាបមែនតើទូលបង្គំបានធ្វើអ្វីទាស់នឹងព្រះអង្គ?ហេតុអ្វីបានជាព្រះអង្គចាត់ទុកទូលបង្គំដូចជាផ្ទាំងស៊ីប?តើទូលបង្គំបានធ្វើអ្វីរំខានដល់ព្រះអង្គ?
21. តើព្រះអង្គលើកលែងទោសឲ្យទូលបង្គំនិងលុបលាងកំហុសរបស់ទូលបង្គំបានឬទេ?ដ្បិតបន្តិចទៀត ទូលបង្គំនឹងទៅនៅក្នុងផ្នូរព្រះអង្គនឹងរកទូលបង្គំតែទូលបង្គំវិនាសសូន្យបាត់ទៅហើយ»។