2. «ប្រសិនបើគេថ្លឹងការឈឺចាប់របស់ខ្ញុំប្រសិនបើគេយកទុក្ខលំបាករបស់ខ្ញុំដាក់លើជញ្ជីង
3. គេនឹងឃើញវាធ្ងន់ជាងខ្សាច់នៅតាមឆ្នេរសមុទ្រទៅទៀត។ហេតុនេះហើយបានជាខ្ញុំនិយាយលែងរួច
4. ដ្បិតព្រួញរបស់ព្រះដ៏មានឫទ្ធានុភាពបាញ់ទម្លុះខ្ញុំពិសពុលរបស់ព្រួញទាំងនោះជ្រួតជ្រាបពេញក្នុងសព៌ាង្គកាយរបស់ខ្ញុំ។ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំភ័យញាប់ញ័រដូចមានសត្រូវតំរៀបគ្នាជាក្បួនទ័ពវាយប្រហារខ្ញុំ។
5. ពេលមានស្មៅខៀវខ្ចីស៊ីតើលាព្រៃដែលស្រែកឬទេ?ពេលមានចំបើងស៊ី តើគោចេះតែរោទ៍ដែរឬ?
6. តើគេអាចបរិភោគម្ហូបសាបដោយមិនបង់អំបិលកើតឬ?តើផ្នែកសរបស់ពងមាន់មានរសជាតិដែរឬ?
7. ខ្ញុំមិនចង់បរិភោគអាហារទាំងនោះទេព្រោះជាអាហារដែលខ្ញុំស្អប់ខ្ពើម។
8. សូមឲ្យសំណូមពររបស់ខ្ញុំបានសម្រេចហើយសូមព្រះជាម្ចាស់ប្រោសប្រទានតាមសេចក្ដីសង្ឃឹមរបស់ខ្ញុំ។
9. គឺសូមព្រះជាម្ចាស់មេត្តាកិនកម្ទេចខ្ញុំសូមព្រះអង្គលាតព្រះហស្ដបង្ហើយអាយុជីវិតរបស់ខ្ញុំទៅចុះ!
10. ធ្វើដូច្នេះ ខ្ញុំដូចជាបានល្ហែហើយទោះបីខ្ញុំឈឺចាប់ដល់កម្រិតក្ដីក៏ខ្ញុំមានអំណរសប្បាយដែរព្រោះខ្ញុំមិនបានបោះបង់ចោលព្រះបន្ទូលរបស់ព្រះដ៏វិសុទ្ធឡើយ។
11. ខ្ញុំគ្មានកម្លាំងអ្វីដែលធ្វើឲ្យខ្ញុំនៅមានសង្ឃឹមហើយខ្ញុំក៏គ្មានគោលដៅអ្វីដែលធ្វើឲ្យខ្ញុំចង់រស់តទៅទៀតដែរ។
12. តើខ្ញុំមានកម្លាំងរឹងដូចថ្មហើយរូបកាយដូចលង្ហិនឬ?
13. ក្នុងខ្លួនខ្ញុំ ខ្ញុំលែងមានអ្វីជាទីពឹងទៀតហើយហើយខ្ញុំបាត់បង់អ្វីៗទាំងអស់ដែលជាបង្អែក។
14. អ្នកដែលរងទុក្ខគ្រាំគ្រា គួរតែទទួលចិត្តមេត្តាករុណាពីមិត្តភក្ដិរបស់ខ្លួនបើមិនដូច្នេះទេ គេមុខជាលែងគោរពកោតខ្លាចព្រះជាម្ចាស់។
15. បងប្អូនរបស់ខ្ញុំបានធ្វើឲ្យខ្ញុំខកចិត្តដូចទឹកជ្រោះដែលរីងដូចជ្រលងដងអូរដែលគ្មានទឹក។
16. នៅចុងរដូវត្រជាក់ទឹកអូរទាំងនោះប្រែជាល្អក់កករព្រោះតែភ្លៀង និងទឹកកករលាយ។
17. នារដូវក្ដៅ អូរទាំងនោះរីងស្ងួតនៅនឹងកន្លែងព្រោះតែកម្ដៅថ្ងៃ។
18. ក្បួនអ្នកដំណើរវង្វេងផ្លូវនាំគ្នាចូលទៅវាលរហោស្ថានហើយវិនាសបាត់បង់អស់ទៅ។