16. នៅចុងរដូវត្រជាក់ទឹកអូរទាំងនោះប្រែជាល្អក់កករព្រោះតែភ្លៀង និងទឹកកករលាយ។
17. នារដូវក្ដៅ អូរទាំងនោះរីងស្ងួតនៅនឹងកន្លែងព្រោះតែកម្ដៅថ្ងៃ។
18. ក្បួនអ្នកដំណើរវង្វេងផ្លូវនាំគ្នាចូលទៅវាលរហោស្ថានហើយវិនាសបាត់បង់អស់ទៅ។
19. ក្បួនអ្នកដំណើរពីស្រុកថេម៉ានាំគ្នាសម្លឹងមើលអូរទាំងនោះក្បួនអ្នកដំណើរពីស្រុកសេបានាំគ្នាសង្ឃឹមលើអូរទាំងនោះ
20. ប៉ុន្តែ ពួកគេត្រូវអាម៉ាស់ព្រោះតែទុកចិត្តលើអូរទាំងនោះហើយពួកគេខកចិត្តនៅពេលទៅដល់។
21. នៅពេលនេះ អស់លោកក៏ដូច្នោះដែរអស់លោកឃើញខ្ញុំមានអាសន្នហើយបែរជាភ័យខ្លាច!
22. ខ្ញុំមិនដែលសុំឲ្យអស់លោកយករបស់អ្វីមួយមកឲ្យខ្ញុំឬយកប្រាក់របស់អស់លោកមកជួយខ្ញុំឡើយ។
23. ខ្ញុំមិនដែលសុំអស់លោកជួយខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់បច្ចាមិត្តឬក៏សុំឲ្យលោះខ្ញុំពីកណ្ដាប់ដៃរបស់មនុស្សឃោរឃៅដែរ។
24. សូមប្រៀនប្រដៅខ្ញុំផង នោះខ្ញុំនឹងនៅស្ងៀមសូមប្រាប់ខ្ញុំផង តើខ្ញុំធ្វើខុសត្រង់ណា?
25. បើអស់លោកត្រឹមត្រូវមែន ខ្ញុំសុខចិត្តទទួលតែពាក្យដែលអស់លោកស្ដីបន្ទោសនោះមិនសមហេតុសមផលទេ។
26. ពាក្យដែលខ្ញុំនិយាយនេះតើអស់លោកចង់បន្ទោសកន្លែងណាតើអស់លោកយល់ថាពាក្យសម្ដីរបស់មនុស្សអស់សង្ឃឹម ឥតបានការឬ?
27. អស់លោកហ៊ានដល់ទៅចាប់ឆ្នោតយកក្មេងកំព្រាហើយសូម្បីតែមិត្តសម្លាញ់ក៏អស់លោកមិនញញើតនឹងលក់ដែរ។
28. ឥឡូវនេះ ចូរបែរមកមើលមុខខ្ញុំឲ្យចំតើខ្ញុំនិយាយបំផ្លើសត្រង់ណា?
29. ខ្ញុំសូមអង្វរទៅចុះ កុំចោទខ្ញុំជ្រុលពេកហើយក៏កុំអយុត្តិធម៌បែបនេះដែរកុំចោទខ្ញុំជ្រុលពេក ខ្ញុំគ្មានកំហុសអ្វីសោះ។
30. តើអណ្ដាតខ្ញុំដែលគ្រលាស់ចេញមកនូវពាក្យទុច្ចរិតហើយមាត់របស់ខ្ញុំស្រដីចេញមកនូវពាក្យអពមង្គលឬទេ?