16. នៅចុងរដូវត្រជាក់ទឹកអូរទាំងនោះប្រែជាល្អក់កករព្រោះតែភ្លៀង និងទឹកកករលាយ។
17. នារដូវក្ដៅ អូរទាំងនោះរីងស្ងួតនៅនឹងកន្លែងព្រោះតែកម្ដៅថ្ងៃ។
18. ក្បួនអ្នកដំណើរវង្វេងផ្លូវនាំគ្នាចូលទៅវាលរហោស្ថានហើយវិនាសបាត់បង់អស់ទៅ។
19. ក្បួនអ្នកដំណើរពីស្រុកថេម៉ានាំគ្នាសម្លឹងមើលអូរទាំងនោះក្បួនអ្នកដំណើរពីស្រុកសេបានាំគ្នាសង្ឃឹមលើអូរទាំងនោះ
20. ប៉ុន្តែ ពួកគេត្រូវអាម៉ាស់ព្រោះតែទុកចិត្តលើអូរទាំងនោះហើយពួកគេខកចិត្តនៅពេលទៅដល់។
21. នៅពេលនេះ អស់លោកក៏ដូច្នោះដែរអស់លោកឃើញខ្ញុំមានអាសន្នហើយបែរជាភ័យខ្លាច!
22. ខ្ញុំមិនដែលសុំឲ្យអស់លោកយករបស់អ្វីមួយមកឲ្យខ្ញុំឬយកប្រាក់របស់អស់លោកមកជួយខ្ញុំឡើយ។