11. ខ្ញុំគ្មានកម្លាំងអ្វីដែលធ្វើឲ្យខ្ញុំនៅមានសង្ឃឹមហើយខ្ញុំក៏គ្មានគោលដៅអ្វីដែលធ្វើឲ្យខ្ញុំចង់រស់តទៅទៀតដែរ។
12. តើខ្ញុំមានកម្លាំងរឹងដូចថ្មហើយរូបកាយដូចលង្ហិនឬ?
13. ក្នុងខ្លួនខ្ញុំ ខ្ញុំលែងមានអ្វីជាទីពឹងទៀតហើយហើយខ្ញុំបាត់បង់អ្វីៗទាំងអស់ដែលជាបង្អែក។
14. អ្នកដែលរងទុក្ខគ្រាំគ្រា គួរតែទទួលចិត្តមេត្តាករុណាពីមិត្តភក្ដិរបស់ខ្លួនបើមិនដូច្នេះទេ គេមុខជាលែងគោរពកោតខ្លាចព្រះជាម្ចាស់។
15. បងប្អូនរបស់ខ្ញុំបានធ្វើឲ្យខ្ញុំខកចិត្តដូចទឹកជ្រោះដែលរីងដូចជ្រលងដងអូរដែលគ្មានទឹក។
16. នៅចុងរដូវត្រជាក់ទឹកអូរទាំងនោះប្រែជាល្អក់កករព្រោះតែភ្លៀង និងទឹកកករលាយ។
17. នារដូវក្ដៅ អូរទាំងនោះរីងស្ងួតនៅនឹងកន្លែងព្រោះតែកម្ដៅថ្ងៃ។
18. ក្បួនអ្នកដំណើរវង្វេងផ្លូវនាំគ្នាចូលទៅវាលរហោស្ថានហើយវិនាសបាត់បង់អស់ទៅ។
19. ក្បួនអ្នកដំណើរពីស្រុកថេម៉ានាំគ្នាសម្លឹងមើលអូរទាំងនោះក្បួនអ្នកដំណើរពីស្រុកសេបានាំគ្នាសង្ឃឹមលើអូរទាំងនោះ
20. ប៉ុន្តែ ពួកគេត្រូវអាម៉ាស់ព្រោះតែទុកចិត្តលើអូរទាំងនោះហើយពួកគេខកចិត្តនៅពេលទៅដល់។
21. នៅពេលនេះ អស់លោកក៏ដូច្នោះដែរអស់លោកឃើញខ្ញុំមានអាសន្នហើយបែរជាភ័យខ្លាច!
22. ខ្ញុំមិនដែលសុំឲ្យអស់លោកយករបស់អ្វីមួយមកឲ្យខ្ញុំឬយកប្រាក់របស់អស់លោកមកជួយខ្ញុំឡើយ។
23. ខ្ញុំមិនដែលសុំអស់លោកជួយខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់បច្ចាមិត្តឬក៏សុំឲ្យលោះខ្ញុំពីកណ្ដាប់ដៃរបស់មនុស្សឃោរឃៅដែរ។