6. អំពើទុច្ចរិតមិនមែនដុះចេញពីធូលីដីទេហើយទុក្ខវេទនាក៏មិនមែនដុះចេញពីដីដែរ។
7. មនុស្សកើតមក ដើម្បីរងទុក្ខវេទនាដូចផ្កាភ្លើងខ្ទាតឡើងទៅក្នុងលំហអាកាសដែរ។
8. ប្រសិនបើខ្ញុំមានទុក្ខដូចលោកវិញខ្ញុំនឹងស្រែកអង្វរព្រះជាម្ចាស់ខ្ញុំលើកយករឿងហេតុរបស់ខ្ញុំមកទូលថ្វាយព្រះអង្គ។
9. ព្រះអង្គធ្វើការដ៏អស្ចារ្យ រកស្វែងយល់មិនបានស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គមានចំនួនច្រើនឥតគណនា។
10. ព្រះអង្គធ្វើឲ្យភ្លៀងបង្អុរមកលើផែនដីនិងប្រទានឲ្យមានទឹកស្រោចស្រពស្រែចម្ការ។
11. ព្រះអង្គលើកមនុស្សទន់ទាបឡើងហើយជួយសង្គ្រោះអ្នកដែលកាន់ទុក្ខ។
12. ព្រះអង្គរំលាយគម្រោងការមនុស្សមានល្បិចមិនឲ្យគេសម្រេចគម្រោងការរបស់ខ្លួនបានឡើយ។
13. ព្រះអង្គធ្វើឲ្យអ្នកប្រាជ្ញធ្លាក់ក្នុងល្បិចកិច្ចកលរបស់ខ្លួនហើយធ្វើឲ្យយោបល់ដ៏ប៉ិនប្រសប់របស់ពួកគេ ប្រែជាឥតបានការ។
14. នៅពេលថ្ងៃ ពួកគេជំពប់ជើងដូចដើរនៅពេលយប់ងងឹតហើយពួកគេដើរស្ទាបៗនៅកណ្ដាលថ្ងៃត្រង់ដូចដើរនៅពេលយប់ដែរ។
15. ប៉ុន្តែ ព្រះអង្គសង្គ្រោះជនទុគ៌តឲ្យរួចផុតពីមុខដាវ ពីចង្កូមនិងពីកណ្ដាប់ដៃដ៏ខ្លាំងពូកែរបស់ពួកគេ។