5. សូមឲ្យមនុស្សអត់បាយនាំគ្នាមកដណ្ដើមយកភោគផលរបស់គេទោះបីមានបន្លាជុំវិញចម្ការក៏ដោយ។សូមឲ្យមនុស្សស្រេកឃ្លាននាំគ្នាមករឹបអូសយកទ្រព្យសម្បត្តិរបស់គេ។
6. អំពើទុច្ចរិតមិនមែនដុះចេញពីធូលីដីទេហើយទុក្ខវេទនាក៏មិនមែនដុះចេញពីដីដែរ។
7. មនុស្សកើតមក ដើម្បីរងទុក្ខវេទនាដូចផ្កាភ្លើងខ្ទាតឡើងទៅក្នុងលំហអាកាសដែរ។
8. ប្រសិនបើខ្ញុំមានទុក្ខដូចលោកវិញខ្ញុំនឹងស្រែកអង្វរព្រះជាម្ចាស់ខ្ញុំលើកយករឿងហេតុរបស់ខ្ញុំមកទូលថ្វាយព្រះអង្គ។
9. ព្រះអង្គធ្វើការដ៏អស្ចារ្យ រកស្វែងយល់មិនបានស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គមានចំនួនច្រើនឥតគណនា។
10. ព្រះអង្គធ្វើឲ្យភ្លៀងបង្អុរមកលើផែនដីនិងប្រទានឲ្យមានទឹកស្រោចស្រពស្រែចម្ការ។
11. ព្រះអង្គលើកមនុស្សទន់ទាបឡើងហើយជួយសង្គ្រោះអ្នកដែលកាន់ទុក្ខ។
12. ព្រះអង្គរំលាយគម្រោងការមនុស្សមានល្បិចមិនឲ្យគេសម្រេចគម្រោងការរបស់ខ្លួនបានឡើយ។