15. ប៉ុន្តែ ព្រះអង្គសង្គ្រោះជនទុគ៌តឲ្យរួចផុតពីមុខដាវ ពីចង្កូមនិងពីកណ្ដាប់ដៃដ៏ខ្លាំងពូកែរបស់ពួកគេ។
16. ព្រះអង្គប្រទានសេចក្ដីសង្ឃឹមដល់មនុស្សទន់ខ្សោយតែព្រះអង្គបំបិទមាត់មនុស្សទុច្ចរិត។
17. ហេតុនេះ អ្នកដែលត្រូវព្រះជាម្ចាស់ស្ដីប្រដៅពិតជាមានសុភមង្គលមិនខាន។មិនត្រូវមាក់ងាយការស្ដីបន្ទោសរបស់ព្រះដែលប្រកបដោយឫទ្ធានុភាពឡើយ។
18. ព្រះជាម្ចាស់ធ្វើឲ្យឈឺចាប់តែព្រះអង្គនឹងព្យាបាលឡើងវិញព្រះអង្គធ្វើឲ្យរបួសតែព្រះអង្គនឹងព្យាបាលមុខរបួសនេះដោយព្រះហស្ដរបស់ព្រះអង្គផ្ទាល់។
19. ព្រះអង្គជួយលោកឲ្យរួចពីទុក្ខកង្វល់ចំនួនប្រាំមួយដងតែនៅគ្រាទីប្រាំពីរ ការអាក្រក់នឹងពុំអាចកើតមានដល់លោកទេ។
20. នៅពេលកើតទុរ្ភិក្សព្រះអង្គរំដោះលោកពីសេចក្ដីស្លាប់ហើយនៅពេលកើតសង្គ្រាមព្រះអង្គរំដោះលោកពីមុខដាវ។
21. ព្រះអង្គនឹងការពារលោកពីពាក្យបរិហាររបស់អ្នកដទៃហើយលោកក៏នឹងមិនភ័យខ្លាចមហន្តរាយដែលកើតឡើងដែរ។
22. លោកនឹងមិនញញើត នៅចំពោះមុខមហន្តរាយ ការអត់ឃ្លានសត្វសាហាវមិនធ្វើឲ្យលោកភ័យខ្លាច។
23. ស្រែចម្ការរបស់លោកនឹងគ្មានដុំថ្មហើយគ្មានសត្វសាហាវមកយាយីលោកទេ។
24. លោកនឹងបានសុខសាន្តនៅក្នុងទីលំនៅរបស់លោកហើយពេលលោកមើលទៅហ្វូងសត្វក៏មិនឃើញមានបាត់បង់ដែរ។
25. លោកនឹងឃើញពូជពង្សរបស់លោកកើនចំនួនច្រើនឡើងកូនចៅរបស់លោកកើនចំនួនដូចស្មៅដុះនៅតាមទីវាល។
26. លោករស់បានអាយុវែង ស្កប់ស្កល់ហើយលាចាកលោកនេះទៅដូចស្រូវទុំនៅរដូវចម្រូត។
27. យើងបានសង្កេតមើលហេតុការណ៍ទាំងនេះហើយឃើញថាពិតជាកើតមានដូច្នេះមែន។ហេតុនេះ ចូរត្រងត្រាប់ស្ដាប់ហើយយកជាមេរៀនចុះ!»។