យ៉ូប 42:6-8 Khmer Standard Version (KHSV)

6. ហេតុ​នេះ ទូលបង្គំ​សូម​សារភាព​កំហុសហើយ​ដាក់​ខ្លួនដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី និង​ផេះ»។

7. ក្រោយ​ពេល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​មក​កាន់​លោក​យ៉ូប​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​អេលី‌ផាស​ជា​អ្នក​ស្រុក​ថេម៉ាន​ថា៖ «យើង​ខឹង​នឹង​អ្នក ព្រម​ទាំង​មិត្ត‌ភក្ដិ​ទាំង​ពីរ​របស់​អ្នក​ខ្លាំង​ណាស់ ដ្បិត​អ្នក​ពុំ​បាន​ថ្លែង​អំពី​យើង ដោយ​ត្រឹម​ត្រូវ​ដូច​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឡើយ។

8. ដូច្នេះ ចូរ​យក​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ ទៅ​ជួប​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង ហើយ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល*​សម្រាប់​អ្នក​រាល់​គ្នា​ចុះ។ យ៉ូប ជា​អ្នក​បម្រើ​របស់​យើង នឹង​ទូល‌អង្វរ​ឲ្យ​អ្នក​រាល់​គ្នា។ ដោយ​យើង​យល់​អធ្យាស្រ័យ​ដល់​យ៉ូប​នោះ យើង​នឹង​មិន​ដាក់​ទោស​អ្នក​រាល់​គ្នា ឲ្យ​សម​នឹង​គំនិត​លេលា​របស់​អ្នក​រាល់​គ្នា​ទេ ដ្បិត​អ្នក​ពុំ​បាន​ថ្លែង​អំពី​យើង​ដោយ​ត្រឹម​ត្រូវ ដូច​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឡើយ»។

យ៉ូប 42