7. តើអ្នកអាចយកជន្លួញមកចាក់ទម្លុះស្បែកវាហើយយកស្នចាក់ត្រីមកចាក់ក្បាលវាបានឬ?
8. ចូរលូកដៃពាល់វាមើល៍ពេលអ្នកគិតដល់ការប្រយុទ្ធជាមួយនឹងវានោះអ្នកមុខជាលែងហ៊ានពាល់វាជាប់ទៀតមិនខាន!
9. អ្នកណាប្រាថ្នាចង់ចាប់វាអ្នកនោះយល់ច្រឡំហើយព្រោះពេលឃើញវា គេមុខជាតក់ស្លុត
10. បើគ្មាននរណាម្នាក់ហ៊ានតទល់នឹងវាដូច្នេះតើនរណាអាចប្រឈមមុខនឹងយើងបាន?
11. គ្មាននរណាឲ្យរបស់មកយើងខ្ចីហើយយើងត្រូវសងទៅគេវិញនោះឡើយដ្បិតអ្វីៗទាំងអស់នៅលើផែនដីនេះសុទ្ធតែជាកម្មសិទ្ធិរបស់យើង។
12. មកដល់ត្រឹមណេះ យើងមិនទាន់បានថ្លែងអំពីអវយវៈ កម្លាំង និងសរីរាង្គដ៏ល្អរបស់ក្រពើនៅឡើយទេ។
13. តើនរណាអាចពន្លាត់ស្បែកវាបាន?តើនរណាហ៊ានប៉ះពាល់ចង្កូមរបស់វា?
14. តើនរណាហ៊ានបើកមាត់របស់វា?ដ្បិតវាមានធ្មេញគួរឲ្យស្ញែងខ្លាចណាស់។
15. ស្រកាដ៏សង្ហា ហើយមាំរបស់វា តភ្ជាប់គ្នាទៅវិញទៅមកយ៉ាងស្អិតល្មួត។
16. ស្រការបស់វានៅភ្ជាប់គ្នាយ៉ាងជិតសូម្បីតែខ្យល់ក៏ពុំអាចឆ្លងកាត់បានផង។
17. ស្រកានីមួយៗតភ្ជាប់គ្នាយ៉ាងមាំដែលពុំអាចបំបែកចេញពីគ្នាបានឡើយ។
18. កាលណាវាព្រួសទឹកចេញមកនោះមានបែកជាពន្លឺភ្នែករបស់វាភ្លឺដូចជាពេលថ្ងៃរះ។