29. វាមើលមកព្រនង់ដូចជាចំបើងហើយមិនញញើតនឹងសន្ធឹកស្នឡើយ។
30. ពោះរបស់វាមុតដូចអំបែងឆ្នាំងធ្វើឲ្យមានដាននៅលើភក់ដូចដានរនាស់។
31. វាធ្វើឲ្យទឹកនៅក្នុងមហាសាគរពុះកញ្ជ្រោលដូចទឹកពុះនៅក្នុងថ្លាងហើយធ្វើឲ្យសមុទ្រប្រៀបដូចជាឆ្នាំងរំងាស់ទឹកអប់
32. វាធ្វើឲ្យមានដានរលោងនៅពីក្រោយវាគឺប្រៀបបីដូចជាសក់របស់ចាស់ព្រឹទ្ធាចារ្យ។
33. នៅលើផែនដីនេះ គ្មានសត្វណាដូចវាឡើយយើងបង្កើតវាមក មិនខ្លាចអ្វីទាំងអស់។
34. វាមិនញញើតនឹងមើលទៅសត្វដ៏សំបើមៗដ្បិតវាជាស្ដេចលើសត្វសាហាវទាំងអស់»។