យ៉ូប 41:2-15 Khmer Standard Version (KHSV)

2. តើ​អ្នក​អាច​យក​កន្លុះ​ទៅ​ដាក់​ច្រមុះ​វាហើយ​យក​ដែក​ទៅ​ចោះ​ថ្គាម​របស់​វា​បាន​ឬ?

3. តើ​អ្នក​ស្មាន​ថា​វា​នឹង​ទទូច​អង្វរ​អ្នកហើយ​និយាយ​មក​អ្នក​ដោយ​ទន់‌ភ្លន់​ឬ?

4. តើ​វា​ចេះ​ចុះ​ខ​សន្យា​ជា​មួយ​អ្នកហើយ​អ្នក​ប្រើ​វា​ជា​ទាសករ​បាន​រហូត​ឬ?

5. តើ​អ្នក​អាច​លេង​ជា​មួយ​វា ដូច​លេង​ចាបឬ​ក៏​អាច​ចង​វា ទុក​ឲ្យ​កូន​ស្រី​របស់​អ្នកមើល​កំសាន្ត?

6. តើ​ពួក​អ្នក​រក​ស៊ី​អាច​យក​វា​ទៅ​លក់ហើយ​អ្នក​លក់​អាច​យក​វា​ទៅ​ចែក​គ្នា​កើត​ឬ?

7. តើ​អ្នក​អាច​យក​ជន្លួញ​មក​ចាក់​ទម្លុះ​ស្បែក​វាហើយ​យក​ស្ន​ចាក់​ត្រី​មក​ចាក់​ក្បាល​វា​បាន​ឬ?

8. ចូរ​លូក​ដៃ​ពាល់​វា​មើល៍ពេល​អ្នក​គិត​ដល់​ការ​ប្រយុទ្ធ​ជា​មួយ​នឹង​វានោះ​អ្នក​មុខ​ជា​លែង​ហ៊ាន​ពាល់​វា​ជាប់ទៀត​មិន​ខាន!

9. អ្នក​ណា​ប្រាថ្នា​ចង់​ចាប់​វាអ្នក​នោះ​យល់​ច្រឡំ​ហើយព្រោះ​ពេល​ឃើញ​វា គេ​មុខ​ជា​តក់‌ស្លុត

10. បើ​គ្មាន​នរណា​ម្នាក់​ហ៊ាន​តទល់​នឹង​វា​ដូច្នេះតើ​នរណា​អាច​ប្រឈម​មុខ​នឹង​យើង​បាន?

11. គ្មាន​នរណា​ឲ្យ​របស់​មក​យើង​ខ្ចីហើយ​យើង​ត្រូវ​សង​ទៅ​គេ​វិញ​នោះ​ឡើយដ្បិត​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នេះសុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​យើង។

12. មក​ដល់​ត្រឹម​ណេះ យើង​មិន​ទាន់​បាន​ថ្លែងអំពី​អវ‌យវៈ កម្លាំង និង​សរីរាង្គ​ដ៏​ល្អរបស់​ក្រពើ​នៅ​ឡើយ​ទេ។

13. តើ​នរណា​អាច​ពន្លាត់​ស្បែក​វា​បាន?តើ​នរណា​ហ៊ាន​ប៉ះ‌ពាល់​ចង្កូម​របស់​វា?

14. តើ​នរណា​ហ៊ាន​បើក​មាត់​របស់​វា?ដ្បិត​វា​មាន​ធ្មេញ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។

15. ស្រកា​ដ៏​សង្ហា ហើយ​មាំ​របស់​វា ត‌ភ្ជាប់​គ្នាទៅ​វិញ​ទៅ​មក​យ៉ាង​ស្អិត‌ល្មួត។

យ៉ូប 41