2. តើអ្នកអាចយកកន្លុះទៅដាក់ច្រមុះវាហើយយកដែកទៅចោះថ្គាមរបស់វាបានឬ?
3. តើអ្នកស្មានថាវានឹងទទូចអង្វរអ្នកហើយនិយាយមកអ្នកដោយទន់ភ្លន់ឬ?
4. តើវាចេះចុះខសន្យាជាមួយអ្នកហើយអ្នកប្រើវាជាទាសករបានរហូតឬ?
5. តើអ្នកអាចលេងជាមួយវា ដូចលេងចាបឬក៏អាចចងវា ទុកឲ្យកូនស្រីរបស់អ្នកមើលកំសាន្ត?
6. តើពួកអ្នករកស៊ីអាចយកវាទៅលក់ហើយអ្នកលក់អាចយកវាទៅចែកគ្នាកើតឬ?
7. តើអ្នកអាចយកជន្លួញមកចាក់ទម្លុះស្បែកវាហើយយកស្នចាក់ត្រីមកចាក់ក្បាលវាបានឬ?
8. ចូរលូកដៃពាល់វាមើល៍ពេលអ្នកគិតដល់ការប្រយុទ្ធជាមួយនឹងវានោះអ្នកមុខជាលែងហ៊ានពាល់វាជាប់ទៀតមិនខាន!
9. អ្នកណាប្រាថ្នាចង់ចាប់វាអ្នកនោះយល់ច្រឡំហើយព្រោះពេលឃើញវា គេមុខជាតក់ស្លុត
10. បើគ្មាននរណាម្នាក់ហ៊ានតទល់នឹងវាដូច្នេះតើនរណាអាចប្រឈមមុខនឹងយើងបាន?